កុំ​ប្រើ​ដង Selfie ថត​រូប​ឲ្យ​សោះ បើ​មិន​ចង់​មាន​បញ្ហា​ទៅ​លេង​តំបន់​​កម្សាន្ត​ទាំង​នេះ​

  • 2018-03-28 04:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដង​ថតរូប​ អាច​ជួយ​ឲ្យ​អ្នក​ចាប់​យក​រូបភាព​បាន​ទិដ្ឋភាព​ធំ​បាន​យ៉ាង​ល្អ​ ដែល​មាន​ការ​និយម​ប្រើប្រាស់​ និង​យក​តាម​ខ្លួន​ពេល​ធ្វើ​ដំណើរ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​។ តែ​បើ​អ្នក​មាន​បំណង​ចង់​ទៅ​លេង​តំបន់​ទាំង​ ៥ នេះ​គួរ​ទុក​ដង​ថតរូប​នៅ​ផ្ទះ​កុំ​ប្រើ​ល្អ​ជាង​។​

ក្រុង​ Pamplona ប្រទេស​អេស្ប៉ាញ​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ជាមួយ​សត្វ​គោ​ (Bulls)

ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ទាមទារ​ ការ​ផ្ដោត​អារម្មណ៍​ពេញលេញ​ពី​អ្នក​ចូល​រួម​រត់​ ក៏​ដូច​ជា​អ្នក​ទស្សនា​ក្បែរ​ៗ​នោះ​ផង​ដែរ​ ដូច្នេះ​ប្រហែល​ជា​មិន​មាន​ពេល​សម្រាប់​ថតរូប​ខ្លួនឯង​នឹង​ទិដ្ឋភាព​ ដោយ​មាន​សត្វគោ​ដេញ​ជុល​មិន​ច្បាស់​ពី​ទិសដៅ​នោះ​ទេ​។

អ្នក​ចូលរួម​ជាច្រើន​បាន​ថតរូប​ Selfie ជាមួយ​ទិដ្ឋភាព​ទាំង​នោះ​ ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ ដោយ​ការ​ភ្លេច​ខ្លួន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​តំបន់​ចេញ​ច្បាប់​មិន​អាច​ថតរូប​ Selfie កំឡុង​ពេល​រត់​។

ក្រុង​ Mecca ប្រទេស​ Saudi Arabia

ក្រុង​ Mecca ប្រទេស​ Saudi Arabia មាន​តំបន់​ដ៏​ពិសិដ្ឋ​មួយ​ ទាក់ទាញ​អ្នក​ចូលរួម​បន់ស្រន់​រាប់​លាន​នាក់​ រៀង​រាល់​ឆ្នាំ​។

អ្នក​ដឹកនាំ​ការ​បួងសួង​ក្រើន​រំលឹក​ថា​ ការ​ថតរូប​ Selfie អាច​ប៉ះពាល់​ដល់​វិញ្ញាណ​បរិសុទ្ធ​ នៅ​តំបន់​ដ៏​សាក​សិទ្ធ​នេះ​។ ហើយ​ប៉ូលីស​ និង​អ្នក​យាម​នឹង​ស្នើ​ឲ្យ​យក​ដង​ Selfie ចេញ​។

វិហារ​ Sistine ក្រុង​ Vatican

នៅ​លើ​ពី​ដាន​វិហារ​ មាន​រូបគំនូរ​ជាច្រើន​ ប៉ុន្តែ​មាន​តែ​អ្នក​ថតរូប​ត្រូវ​បាន​អនុញ្ញាត​ប៉ុណ្ណោះ​អាច​ផ្ដិត​យក​រូបភាព​បាន​។

បើ​អ្នក​កាន់​ដង​ Selfie ចូល​ប្រហែល​ជា​ត្រូវ​ដើរ​ចេញ​វិញ​ត្រឹម​ខ្លោង​ទ្វារ​។

ឆ្នេរ​ Garoupe ប្រទេស​បារាំង​

ពេល​រដូវ​ការ​កំណើន​អ្នក​ទេសចរណ៍​ច្រើន​ មន្ត្រី​សុវត្ថិភាព​ពិសេស​ នឹង​យាម​កាម​តាម​ឆ្នេរ​ ដើម្បី​ប្រាកដ​ថា​មិន​មាន​ការ​ថត​ Selfie តាម​តំបន់​ជាក់លាក់​ណា​មួយ​។ ជា​រួម​ អ្នក​អាច​ប្រើ​ដង​ថតរូប​នៅ​ឆ្នេរ​សមុទ្រ​ផ្សេង​បាន​ តែ​មិនមែន​ Garoupe នោះ​ទេ​។

សារមន្ទីរ​ជាច្រើន​លើ​សកល​លោក​

សារមន្ទីរ​ជាច្រើន​ជុំវិញ​សកលលោក​ បាន​ហាម​ប្រាណ​មិន​ឲ្យ​ប្រើប្រាស់​ដង​ Selfie ដើម្បី​ការពារ​ការ​ប្រមូល​យក​សិល្បៈ​ផ្សេងៗ និង​ការ​ធ្វេស​ប្រហែស​ប៉ះពាល់​នឹង​សមាសធាតុ​មាន​ខាង​ក្នុង​ពេល​ដក​ដង​ប្រើ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Tripsavvy   ប្រែ​សម្រួល៖ ប៊ុនធឿន