ដល់​ពេល​អ្នក​ប្តូរទូរសព្ទ​ចាស់​ចោលហើយ មិន​ជឿ​មើល​ការ​បកស្រាយ​នេះ​ទៅ

  • 2018-03-29 01:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ថ្មីៗ​ចេញ​រាល់​ឆ្នាំ ដោយ​នាំ​មក​កំណែទម្រង់​បច្ចេកវិទ្យា​ចុងក្រោយ​ជា​បន្ត​បន្ទាប់​។ ប្រិយមិត្ត​ខ្លះ​ប្រហែល​ទ្រាំ​ប្រើ​ម៉ូដែល​ចាស់ ព្រោះ​មិន​ទាន់​មាន​បញ្ហា និង​មិន​ចង់​ចំណាយ​​ក្នុង​ការ​ផ្លាស់ប្ដូរ​ថ្មី​។

បើ​មើល​មួយ​ជ្រុង​ទៀត អ្នក​គួរ​តែ​រៀបចំ​ថវិកាផ្លាស់ប្ដូរ​ស្មាតហ្វូន​ថ្មី។ មាន​សញ្ញា​មួយ​ចំនួន​ប្រាប់​ថា ដល់​ពេល​​ដែល​អ្នក​គួរ​ផ្លាស់ប្ដូរ​ទូរសព្ទ​ថ្មី។

អ្នក​មិន​អាច​ទាញ​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​

ហេតុផល​នេះ អាច​គ្រប់គ្រាន់ ក្នុង​ការ​ពិចារណា​ផ្លាស់ប្ដូរ​ស្មាតហ្វូន​ថ្មី ដោយសារ​កំណែទម្រង់​ថ្មី​ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី អាច​ជួសជុល​បញ្ហាឬ​ចន្លោះ​ប្រហោង​របស់​​ប្រព័ន្ធ ក្នុង​ការ​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ក្នុង​ទូរសព្ទ​។ 

ពេល​សាក​ថ្ម​ពេញ ថ្ម​ទូរសព្ទ​ប្រើ​បាន​តែ​កន្លះ​ថ្ងៃ

ថ្ម​ស្មាតហ្វូន គួរ​តែ​អាច​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ ក្រោយ​សាក​ពេញ​។ បើ​អ្នក​សម្គាល់​ឃើញ​ថា ទូរសព្ទ​ប្រើ​ឆាប់​អស់​ថ្ម គួរ​តែ​ប្ដូរ​ថ្មឬ​ទូរសព្ទ​ថ្មី​ (បើ​មិន​ពេញ​ចិត្ត​ឲ្យ​គេ​គាស់​ទូរសព្ទ​)។ មួយ​វិញ​ទៀត បើ​ទូរសព្ទ​អ្នក​ប្រើ​ៗ​ស្រាប់​តែ​រលត់​អស់​ថ្ម​មិន​ទៀង​ទាត់ មាន​ន័យ​ថា​ថ្ម​ទូរសព្ទ​អ្នក​ដល់​អាយុ​ចុង​ក្រោយ​ហើយ​។

អ្នក​គួរ​ដឹង​ថា ថ្ម​ស្មាតហ្វូន​បាត់បង់​សមត្ថភាព​រាល់​ពេល​អ្នក​សាក​ពី ០ ទៅ ១០០%។ ហើយ​បើ​អ្នក​សាក​មិន​បាន​ត្រឹមត្រូវ​ទៀត ប្រហែល​ជា​ថ្ម​នៅ​កាន់​ថាមពល​បាន​មួយ​ឆ្នាំ ឬ​តិច​ជាង​នេះ​។ 

មិន​មាន Space គ្រប់គ្រាន់​ក្នុង​ការ​រក្សាទុក​ទិន្នន័យ

ស្មាតហ្វូន​ភាគច្រើន​បច្ចុប្បន្ន មាន Storage យ៉ាង​តិច​ណាស់​ក៏ ៣២GB ដែរ ដោយសារ​កំណែទម្រង់​ប្រព័ន្ធ ក៏​ដូចជា​ទំហំ​កម្មវិធី​ ឬ​ហ្គេម​មាន​ទំហំ​ធំ​។ 

ទំហំ Storage ១៦GB មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ លុះ​ត្រា​តែ​អ្នក​មិន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ ទាញ​យក​កម្មវិធី​ថ្មី ថតរូប ឬ​ប្រើ​មុខងារ​ថ្មី​មួយ​ចំនួន​ទៀត​។ ដំណោះស្រាយ​ក្រៅ​ពី​បន្ថែម​មេម៉ូរីកាត (បើ​អាច​បន្ថែម​បាន​) អ្នក​ប្រហែល​ជា​ត្រូវ​គិតគូរ​ប្ដូរ​ថ្មី​។ 

អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទាន់​ចិត្ត ដោយ​ទូរសព្ទ​តែង​តែ​យឺត

កង្វះ​ទំហំ​ទំនេរ​របស់ Storage លើ​ទូរសព្ទ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ដំណើរការ​យឺត ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ផ្សេងៗ។ បើ​កម្មវិធី​អ្នក​ប្រើ ឬ Touchscreen ឧស្សាហ៍​ចុច​មិន​ដើរ​។ អ្នក​គួរ​គិត​គូរ​ផ្លាស់ប្ដូរ​ម៉ូដែល​ថ្មី​។ 

មុន​អ្នក​សម្រេច​ចិត្ត បើ​អ្នក​ប្រើ iPhone អ្នក​អាច​លុប​រូបភាព​ចាស់ៗ​ចោល លុប​កម្មវិធី​លែង​ប្រើ និង​បិទ Motion Effects ដើម្បី​ប្រាកដ​ថា វា​មិន​យឺត​ដោយសារ​ហេតុផល​ទាំង​នេះ​។ 

អេក្រង់​បែក

បើ​ស្មាតហ្វូន​អ្នក​ចាស់ ហើយ​បែរ​ជា​ត្រូវ​ធ្លាក់​បែក​អេក្រង់​មើល​អ្វី​មិន​ឃើញ ខណៈ​តម្លៃ​ប្ដូរ​អេក្រង់​ថ្មី​ថ្លៃ​ គួរ​គិត​គូ​​រ។

ស្មាតហ្វូន​ប្រើ​បច្ចេកវិទ្យា​ចាស់​

ស្មាតហ្វូន​រចនា​ឡើង ដើម្បី​ជួយ​សម្រួល​ការងារ​ប្រចាំថ្ងៃ ដូចជា​កាមេរ៉ា​ជា​ដើម ហើយ​ម៉ូដែល​ថ្មីៗ បាន​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​កម្រិត​ខ្ពស់ និង​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ តែ​ការ​ផ្លាស់ប្ដូរ​ស្មាតហ្វូន​ថ្មី ជា​ជម្រើស​បើ​អ្នក​ពេញចិត្ត​ចង់​សាក​ប្រើ​បច្ចេកវិទ្យា​ថ្មី​ៗ។ 

អ្នក​មិន​ចូលចិត្ត ទូរសព្ទ​អ្នក​កំពុង​ប្រើ​

ឧបសគ្គ​មួយ​ធំ​បំផុត ក្នុង​ការ​ផ្លាស់ប្ដូរ​ទូរសព្ទ​ថ្មី គឺ​អ្នក​អស់​អារម្មណ៍​ទូរសព្ទកំពុងកាន់​រាល់​ថ្ងៃ។ អ្នកអាច​សិក្សាពី​តម្លៃ​ជាមួយ​ទូរសព្ទ​​កំពុង​ប្រើ​ មាន​គម្លាត​ឆ្ងាយ​ប៉ុណ្ណា​ ដែល​ត្រូវ​ការ​ចាយ​បន្ថែម​៕ 

-->ឱកាសការងារនៅ Sabay៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ ប៊ុនធឿន