ប៉ុន្មាន​សន្លឹក​ថត​ចេញ​ពី P20 Pro កាមេរ៉ា ៣ គ្រាប់ ឃើញអាចបាក់ចិត្ត

  • 2018-03-28 12:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់មិញ​ក្រុមហ៊ុន Huawei ទើប​តែ​ដាក់​បង្ហាញ​នូវ​ត្រកូល​ស្មាតហ្វូន P20-Series ដោយ​ចំណុច​រសើប​ត្រង់​ P20 Pro មាន​ប្រើ​ កាមេរ៉ា​ ៣ គ្រាប់ ​ដោយ​មួយ​គ្រាប់​លោត​ដល់​ទំហំ 40MP ។ លទ្ធផល​សម្រង់​ចេញ​ពី DxOMark បាន​វាយ​តម្លៃ​កាមេរ៉ា​លើ​ម៉ូឌែល P20 Pro ថា​ឈរ​ចំណាត់​ថ្នាក់​ទី ១ តាម​ដោយ P20 ហើយ​ទម្លាក់​ Galaxy S9+ និង Pixel 2 ឲ្យ​ខ្ទាត​ដល់​លេខ ៣ និង​លេខ ៤។

ដោយ Huawei P20 Pro ទទួល​បាន​ពិន្ទុ​សរុប​ដល់​ទៅ ១០៩ បែក​ចេញ​ពី​គុណភាព​ថត​រូប​សន្លឹក​បាន ១១៤ និង​ការ​ថត​វីដេអូ​បាន ៩៨។ លទ្ធផល​វាយ​តម្លៃ​ទៅ​តាម​គុណភាព​កាមេរ៉ា​ទាំង ៣ គ្រាប់​ដោយ​មាន​មួយ​ជា​ប្រភេទ RGB Lens ទំហំ 40MP មាន Aperture f/1.8 និង​គ្រាប់​ទី ២ ប្រភេទ Monochrome Lens ទំហំ 20MP មាន Aperture f/1.6 ខណៈ​គ្រាប់​ទី ៣ ប្រភេទ Telephoto Lens ទំហំ 8MP មាន Aperture f/2.4 អាច​ប្រើ​មុខងារ Hybrid Zoom ដល់​កម្រិត 5x។

ចំណែក​ឯ P20 ដែល​មាន ១០២ ពិន្ទុ​ឈរ​នៅ​លំដាប់​ទី ២ មាន​កាមេរ៉ា​ភ្លោះ​ធម្មតា ដោយ​រូប​សន្លឹក​ទទួល​បាន ១០៧ និង​ការ​ថត​វីដេអូ​បាន ៩៤ ខណៈ​គ្រាប់​ទី ១ ជា​ប្រភេទ RGB Lens ទំហំ 12MP មាន Aperture f/1.8 និង​គ្រាប់​ទី ២ ជា​ Monochrome Lesn ទំហំ 20MP មាន Aperture f/1.6។

លទ្ធផល​នេះ​សោត​វ៉ា​ដាច់​លើ Galaxy S9 Plus ដែល​ជា​អតីត​តំណែង​ស្មាតហ្វូន​ផ្នែក​កាមេរ៉ា​ល្អ​ផ្តាច់​គេ​មាន​ ៩៩ ពិន្ទុ និង Pixel 2 មាន ៩៨ ពិន្ទុ ហើយ​ក្រឡេក​ទៅ iPhone X/Mate 10 Pro និង Mi Mix 2S កាន់​តែ​ដាច់​ឆ្ងាយ​មាន​ត្រឹម ៩៧ ពិន្ទុ​ប៉ុណ្ណោះ។

ខាង​ក្រោម​បង្ហាញ​ពី​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា​ Huawei P20 Pro:

-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ dxomark | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី