ការ​សាក​ល្បង​សេវា 5G ដំបូង​បំផុត​ចាប់​ផ្ដើម​​ហើយ​ ដឹង​នៅប្រទេស​ណា​អត់?

  • 2018-03-28 09:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telstra ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ និង​ទូរគមនាគមន៍​ធំ​បំផុត នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ដាក់​ឲ្យ​ប្រើ​សាកល្បង​នូវ​ប្រព័ន្ធ 5G តាម​រយៈ Wifi Hotspot របស់​ខ្លួន​នៅ​ទីក្រុង Gold Coast រដ្ឋ Queensland។

ការ​សាកល្បង​នេះ​ ធ្វើ​ឡើង​នៅ​ជាយ​តំបន់​ Southport ដែល​កៀក​នឹង​ព្រឹត្តិការណ៍កីឡាដ៏ធំមួយគឺ Commonwealth 2018 តែម្ដង ហើយ​វា​នឹង​បើក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក្នុង​តំបន់​នោះ​បាន​សាកល្បង​ទាំងអស់​​គ្នា​​យ៉ាង​ពេញ​ដៃ។ បច្ចេកវិទ្យា​នេះ​ដំណើរការ​ចេញ​ពី​មជ្ឈមណ្ឌល អភិវឌ្ឍ​សេវា 5G ថ្មី​របស់ Telstra ផ្ទាល់​​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នោះ។

តាមរយៈ​នាយក​គ្រប់គ្រង​ផ្នែក​បណ្ដាញរបស់ Telstra លោក Mike Right បាន​បញ្ជាក់​ថា បច្ចេកវិទ្យា 5G នឹង​មាន​ល្បឿន download លើស​ពី ៣ Gbps ទៅទៀត និង​អា​ច​ឲ្យ​មើល​វីដេអូ​កម្រិត ​HD ដល់​ទៅ ១០០០ រឿង​ក្នុង​ពេល​តែ​មួយ។

យ៉ាងណាមិញ ផលិតផល​ដែល​គាំទ្រ​បច្ចេកវិទ្យា 5G​ មិន​ទាន់​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​ មក​ទល់​ពេល​នេះ។ ដូច្នេះ អ្នក​រាល់​គ្នា​ប្រហែល​ជា​អាច​បាន​ត្រឹម​ ទទួល​បទ​ពិសោធន៍​ត្រឹម​ល្បឿន​អតិបរមា របស់​បច្ចេកវិទ្យា​ 4G ប៉ុណ្ណោះ គឺ​ប្រហែល ៣០០ Mbps។

ក្រៅ​ពី​ក្រុមហ៊ុន Telstra របស់​អូស្ត្រាលី ក្រុមហ៊ុន​ AT&T និង Verizon របស់​អាមេរិក ក៏​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា 5G នៅ​ឆ្នាំ​នេះ​ផង​ដែរ។ ចាំ​មើល​ថា​ តើ​ក្រុមហ៊ុន​ទូរសព្ទ​មួយ​ណា​ដែល​នឹង​មាន​បច្ចេកវិទ្យា 5G មុន​គេ​នោះ សូម​តាមដាន​ជាមួយ Sabay ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ផាត សុវត្ថិ