ក្ដៅៗ! Google ទើប​តែ​ទិញ​យក​ក្រុមហ៊ុន​រូបភាព GIF ប៉ុន្មានម៉ោងមុននេះ​

  • 2018-03-28 03:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​ថ្ងៃ​ទី ២៧ មិនា Google បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​ទិញ​យក GIF (Graphic Interchange Format) Platform សម្រាប់​ប្រើប្រាស់​លើ iOS​, Android និង​លើ​កុំព្យូទ័រ មួយ​ដ៏​ល្បី​ គឺ​ក្រុមហ៊ុន Tenor។ Tenor នឹង​ជួយ​ Google នាំ​យក​រូបភាព​ប្រភេទ​ GIF មក​ក្នុង​ Google images និង​ក្នុង​សេវាកម្ម​ផ្សេង​ទៀត​ដូចជា Gboard ជាដើម។

តាម​ការ​បញ្ជាក់​ពី Google មក​ថា Tenor នឹង​នៅ​តែ​ជា​ម៉ាក​សញ្ញា​ដាច់​ដោយ​ឡែក​ដដែល ហើយ Google នឹង​ជួយ​រក​គំនិត មាតិកា​ថ្មី និង​ដៃគូ​សហ​ការ​លើ API (Application Programming Interface) ដើម្បី​បង្កើត​ជា​រូបភាព​ដែល​មាន​ចលនា (GIF) ឲ្យ​មាន​គុណ​ភាព។

គួរ​បញ្ជាក់​ផង​ដែរ​ថា Tenor ជា​ Platform សម្រាប់​រូបភាព GIF ដែល​ភាគ​ច្រើន​អ្នក​រាល់​គ្នា​ស្គាល់​តាម​រយៈ​ Facebook Messenger។ គេ​មិន​ប្រាកដ​ដែរ​ថា ការ​ទិញ​យក​ពី​សំណាក់ Google នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ GIF Platform ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ៕​

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ