ចំណី​ភ្នែក​បុរសៗ​​ដែលមាន​ Fan ២៥ លាន​នាក់​​ ប្រកាស​ដក​ខ្លួន​ចេញ​ពី​ Facebook

  • 2018-03-28 08:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Playboy ដែល​តែង​តែ​បង្ហាញ​រូបភាព​ដុត​អារម្មណ៍​បុរសៗ​ជា​ញឹកញយ​តាម​រយៈ​ទំព័រ​ Facebook ជា​ច្រើន​របស់​ខ្លួន​នោះ​ បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​ពី​បណ្ដាញ​សង្គម​​យក្ស​នេះ​ហើយ។

Playboy គឺ​ជា​ក្រុមហ៊ុន​ចុង​ក្រោយ​មួយ​ដែល​ចូល​រួម​ចលនា​ #DeleteFacebook ក្រោយ​ពី​​​រឿង​អាស្រូវ​ Facebook បាន​លេច​ធ្លាយ​ និង​ក្រោយ​ពី​លោក​​ Elon Musk បាន​លុប​ទំព័រ​ធំៗ​ពីរ​របស់​ក្រុមហ៊ុន​ខ្លួន​ចេញ​ពី​ Facebook។

តាម​រយៈ​​សេចក្ដី​ប្រកាស​ Playboy បាន​លើក​ឡើង​ថា ​៖ "ដំណឹង​អំពី​​ការ​រៀប​ចំ​ទុក​ដាក់​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ Facebook កាល​ពី​ថ្មីៗ​នេះ​ បាន​ជំរុញ​ឲ្យ​យើង​សម្រេច​ចិត្ត​ផ្អាក​​សកម្មភាព​របស់​ពួក​យើង​លើ​បណ្ដាញ​សង្គម​នេះ។ មាន​អ្នក​​​គាំទ្រ​ជាង​ ២៥ លាន​នាក់​ ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ Playboy តាមរយៈ Page ជា​ច្រើន​របស់​ពួក​យើង ​ហើយ​យើង​​មិន​ចង់​ចូល​ដៃ​ចូល​ជើង​​ក្នុង​ការ​​ធ្វើ​ឲ្យ​ទិន្នន័យ​របស់​ពួក​គេ​បែក​ធ្លាយ​ ដូច​ដែល​គេ​ចុះ​ផ្សាយ​នោះ​ទេ”។

គួរ​ដឹង​ដែរ​ថា​ Play, SpaceX និង Tesla នៅ​តែ​​មាន​សកម្មភាព​បន្ត​បន្ទាប់​នៅ​លើ​ Instagram ជា​បណ្ដាញ​ទំនាក់ទំនង​មួយ​ដែល​គ្រប់​គ្រង​ដោយ​ Facebook៕​​​​​​​

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង