បុណ្យ​ភូមិ​ឆ្នាំ​នេះ​ ត្រៀម​ប្រអប់​ខ្មៅ​មួយធំយ៉ាង​អាថ៌​កំបាំង

  • 2018-03-29 08:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រអប់​ខ្មៅ​ធំ​មួយ​កំពុង​រៀបចំ​ក្នុង​បុណ្យ​ភូមិ ហើយ​អ្នក​រៀប​ចំ​គ្រាន់​តែ​បង្ហាញ​ថា​សម្រាប់​បង្ហាញ​ស្នាដៃ​ថ្មី​របស់​សិល្បករ​គំនូរ​។

ប្រអប់ខ្មៅស្ថិតក្នុងការសាងសង់

កញ្ញា រិទ្ធី​ លំ​អរ​កេសរ តារា​ចម្រៀង​ Original Song ក៏​ដូច​ជា​សិល្បករ​រៀប​ចំបុណ្យភូមិ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រអប់​ខ្មៅ​នេះ​ធ្វើ​ឡើង​សម្រាប់​ឱ្យ​សិល្បករ​គំនូរ គ្រប់​ផ្នែក អាច​ចូរ​ទៅ​គូស លាប ឬបាញ់ព៌ណ បង្ហាញ​ស្នាដៃរូបភាព សាច់រឿង ឬរូបច្នៃប្រឌិត ​របស់​ខ្លួន​ដោយ​សេរី​នៅ​លើ​ប្រអប់​ដ៏​អាថ៌​កំបាំង​មួយ​នេះ​។ ក្នុង​នោះ​កញ្ញា ក៏​ស្នើ​រក​សិល្ប​ករ​ ឬ​យុវវ័យ​ដែល​មាន​ទេពកោសល្យ​គូស​គំនូរ ចូលរួម​ជាមួយ​បុណ្យ​ភូមិ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​លើ​ប្រអប់​ខ្មៅ​មួយ​នេះ។

សិល្បករ វិចិត្រករ​អាច​សាក​ល្បង​ពិពណ៌​ស្នាដៃ​របស់​ខ្លួន​ជាមួយ​បុណ្យ​ភូមិ បុណ្យ​ប្រពៃណី​ខ្មែរ ដែល​រៀបចំ​ឡើង​ដោយ​យុវជន យុវនារី​ខ្មែរ ស្រលាញ់​វប្បធម៌ និង​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​របស់​ខ្មែរ៕

សិល្បករគំនូស យី កក្តដា

ព័ត៌មាន​លំអិត​អំពី​ការ​ស្នើ​សុំ​ចូលរួម សូម​ធ្វើការ​ផ្ញើ​សារ​ទៅកាន់៖ Lomorpich.r@gmail.com ឬ បង្ហាញ​វត្តមាន​នៅ​ក្នុង​បុណ្យ​ភូមិ​រួច​ស្វែង​រក​ប្រអប់​ខ្មៅ​នោះ​ជា​ការ​ស្រេច​។

អត្ថបទ៖ Sunny

អត្ថបទថ្មី