ខឹងចោរលួចពេក សម្រេចដាក់កាមេរ៉ាមុខផ្ទះ តែចុងក្រោយទទួលលទ្ធផលហួសចិត្តបំផុត
- 2018-03-29 03:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងចោរលួចពេក សម្រេចដាក់កាមេរ៉ាមុខផ្ទះ តែចុងក្រោយទទួលលទ្ធផលហួសចិត្តបំផុត
ចន្លោះមិនឃើញ
បុរសជនជាតិ ឥណ្ឌាម្នាក់បានសម្រេចចិត្តដំឡើងកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះ ក្រោយចោរអំបុកចោរអំបែងឧស្សាហ៍លួចក្រណាត់ជូតជើងនៅមាត់ទ្វារពេក។
លោក Senthil Nathan ម្ចាស់ផ្ទះក្នុងទីក្រុង Chennai ប្រទេស ឥណ្ឌាបានត្អូញត្អែរថា ចោរដ៏អាថ៌កំបាំងនេះតែងលួចរបស់មិនមានតម្លៃមួយចំនួនដូចជាប្រដាប់ជូតឥដ្ឋ និងក្រណាត់ជូតជើងជាដើម។ បុរសរូបនេះបន្ដថា លោកពិតជាឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាចោរនេះលួចតែរបស់ថោកៗ និងមិនមានតម្លៃបែបនេះ។
ដោយសារតែលោក Senthil ស្នាក់នៅក្នុង Apartment ជាន់ផ្ទាល់ដី លោកក៏សម្រេចចិត្តដំឡើងកាមេរ៉ាសុវត្ថិភាពដើម្បីស្គាល់មុខចោរដែលតែងលួចរបស់របរកំប៉ិកកំប៉ុកបែបនេះ។ រយៈពេលពីរបីថ្ងៃក្រោយមក ក្រណាត់ជូតជើងថ្មីរបស់លោកបានបាត់ម្ដងទៀត ហើយលោកក៏បានពិនិត្យមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។
ក្រោយពេលមើលវីដេអូនោះហើយ លោក Senthil មានការហួសចិត្តជាខ្លាំង ដោយសារតែការពិតទៅចោរទាំងនោះ គឺជាឆ្កែអនាថាដែលខាំទាញក្រណាត់ជូតជើងរបស់លោក ទៅក្រាលដេកនៅលើផ្លូវតែប៉ុណ្ណោះ៕
ចុចអាន ៖
រូបសំណាកខ្ពស់បំផុតលើពិភពលោក ស្ថិតក្នុងប្រទេសឥណ្ឌា នឹងលេចរូបរាងក្នុងឆ្នាំនេះ
ចម្លែកបំផុត! រដ្ឋឥណ្ឌា ផ្តល់សេវាពង្រីកដើមទ្រូងឥតគិតថ្លៃ ដល់បុរសស្រ្តីក្នុងតំបន់ក្រីក្រ
ស្តែងណាស់! ដំរីចុះប្រេង វ័ធបុរសចំណាស់ម្នាក់ស្លាប់គួរឲ្យរន្ធត់ (មានវីដេអូ)