ចម្លែកបំផុត! រដ្ឋឥណ្ឌា ផ្តល់សេវាពង្រីកដើមទ្រូងឥតគិតថ្លៃ ដល់បុរសស្រ្តីក្នុងតំបន់ក្រីក្រ

  • 2018-02-28 01:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tamil Nadu គឺ​ជា​រដ្ឋ​ក្រីក្រ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​ផ្ដល់​សេវា​ពង្រីក​ដើមទ្រូង​ឥតគិតថ្លៃ​ដល់​បុរស និង​ស្ត្រី​រាប់​ពាន់​នាក់ ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ពួកគេ។

ដោយ​ជឿជាក់​ថា​សកម្មភាព​នេះ​ប្រហែល​អាច​លុប​បំបាត់​ភាព​ក្រីក្រ មន្ត្រី​សុខាភិបាល​ឥណ្ឌា កំពុង​កំណត់​គោលដៅ​លើ​ប្រជាជន​ក្រីក្រ ដោយ​អះអាង​ថា ពួកគេ​ក៏​មាន​សិទ្ធិ​ស្រស់​ស្អាត ដែរ។

គំនិត​ផ្ដួចផ្ដើម​ដ៏​ចម្លែក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ឯ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Stanley Medical College and Hospital ស្ថិត​ក្នុង​ទីក្រុង Chennai។ ទោះ​បី​ជា​យ៉ាង​ណា សកម្មភាព​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំងក្លា​នោះ​ទេ ដោយសារតែ​រដ្ឋ​ខាងលើ​ធ្លាប់​បាន​ចែក​កុំព្យូទ័រ​យួរ​ដៃ , កង់ និង ពពែ រួម​ទាំង​របស់​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

កាសែត The Times of India បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា លោក Vijaya Baskar និយាយ​ថា «ហេតុ​អ្វី​បាន​ជា​វា​មិន​គួរ​មាន​សម្រាប់​ជន​ក្រីក្រ? ប្រសិន​បើ​យើង​មិន​ផ្ដល់​ឲ្យ​ទេ ពួកគេ​ប្រហែល​អាច​ជ្រើសរើស​យក​វិធីសាស្ត្រ​ដ៏​គ្រោះថ្នាក់ ឬ ខ្ចី​លុយ​គេ​ច្រើន​ដើម្បី​យក​ទៅ​ពង្រីក​ដើមទ្រូង»។

យ៉ាងណាមិញ មតិ​រិះគន់​ជាច្រើន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​សន្សំ​លុយ​ទាំង​នោះ​ដើម្បី​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​វិញ។

គួរ​បញ្ជាក់​ថា ​រដ្ឋ Tamil Nadu ស្ថិត​នៅ​លំដាប់​ថ្នាក់​កំពូល​ក្នុង​ចំណោម​ប្រព័ន្ធ​ថែរក្សា​សុខភាព​សាធារណៈ​របស់​ឥណ្ឌា។ ក្រៅ​ពី​វះកាត់​សុដន់ មន្ទីរពេទ្យ Stanley Hospital ក៏​ផ្ដល់​សេវាកម្ម​វះកាត់​បបូរមាត់​ឆែប និង ការ​វះកាត់​ប្ដូរ​ដៃ​ដោយ​ឥតគិតថ្លៃ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ ២០១៦ ការ​វះកាត់​ជិត ៩៣ ០០០ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕

ចុច​អាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង