រូបសំណាកខ្ពស់បំផុតលើពិភពលោក ស្ថិតក្នុងប្រទេសឥណ្ឌា នឹងលេចរូបរាងក្នុងឆ្នាំនេះ

  • 2018-03-24 07:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​ជា​ច្រើន​សន្លឹក​បាន​បង្ហាញ​ឲ្យ​ឃើញ ដំណើរការ​សាងសង់​រូបសំណាក​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។

រូប​សំណាក​តម្លៃ ៣២០ លាន​ដុល្លារ មាន​ឈ្មោះ​ថា Statue of Unity នេះ ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា។ វា​នឹង​មាន​កម្ពស់ ១៨២ ម៉ែត្រ នៅ​ពេល​សាងសង់​រួច​រាល់​នៅ​ក្នុង​ខែ​តុលា។

បើ​យក​មក​ប្រៀបធៀប វា​មាន​កម្ពស់​ខ្ពស់​ជាង​ស្ទើរ​តែ ២ ដង នៃ​រូបសំណាក Statue of Liberty របស់​សហរដ្ឋអាមេរិក និង​ខ្ពស់​ជាង​រូប​សំណាក​ព្រះពុទ្ធ Spring Temple Buddha នៅ​ក្នុង​ប្រទេស​ចិន ជិត ៣០ ម៉ែត្រ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា រូបសំណាក​ខ្ពស់​បំផុត​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​កោះ Sadhu Island នៃ​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ដោយ​មាន​ទឹក​ទន្លេ Narmada ព័ទ្ធ​ជុំវិញ​វា៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​រូបភាព និង​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង