ខ្លាំង! បុរសម្នាក់ត្រេះបាល់ឡើងភ្នំអេវើរ៉េសប្រើពេលជិត១០ថ្ងៃ
- 2018-03-29 08:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង! បុរសម្នាក់ត្រេះបាល់ឡើងភ្នំអេវើរ៉េសប្រើពេលជិត១០ថ្ងៃ
ចន្លោះមិនឃើញ
John Farnworth ដែលគេស្គាល់ថាជាអ្នកពូកែប្រើក្បាច់ត្រេះបាល់ប្លែកៗនោះបានបង្កើតកំណត់ត្រាថ្មីមួយដោយត្រេះបាល់ឡើងភ្នំខ្ពស់បំផុតក្នុងលោក អេវើរ៉េស។
លោក Farnworth បានត្រេះបាល់តាំងពីជំហានទីមួយនៅជើងភ្នំឡើងទៅលើបន្តិចម្ដងៗដោយមួយថ្ងៃប្រើពេល៩ម៉ោង។ ក្រោយរយៈពេល៩ថ្ងៃបុរសវ័យ៣២ឆ្នាំរូបនេះបានទៅដល់ទីតាំងមួយដែលគេឲ្យឈ្មោះថា Base Camp មានកម្ពស់ ៥៥០០ម៉ែត្រ មានន័យថារូបលោកបានឡើងដល់ហួសចង្កេះភ្នំហើយ។
យ៉ាងណា Farnworth មិនឈប់ត្រឹមនេះទេលោកនឹងត្រេះបន្តទៀតរហូតដល់កំពូលភ្នំបើទោះជាមានការព្រមានថាអាចមានគ្រោះថ្នាក់បាត់បង់ជីវិតក៏ដោយ។ មូលហេតុនៅពីក្រោយការធ្វើដូច្នេះត្រូវបុរសជនជាតិអង់គ្លេសប្រាប់ថាដើម្បីស្វែងរកថវិកាជួយសកម្មភាពសប្បុរស និងដើម្បីបំបែកកំណត់ត្រាពិភពលោក។
គួរបញ្ជាក់ថាភ្នំអេវើរ៉េស មានកម្ពស់ ៨ ៨៤៨ម៉ែត្រ ស្ថិតនៅក្នុងប្រទេសនេប៉ាល់នៃទ្វីបអាស៊ី។ ទីនោះជាចំណុចខ្ពស់បំផុតនៃពិភពលោកវាស់ពីនីវ៉ូទឹកសមុទ្រ៕