អេមហួស! កង់​ថ្មី​សម្រាប់​អ្នក​ចង់​ជិះ​ទៅ​ធ្វើ​ការ​ តែ​ខ្លាច​បែកញើស (មានវីដេអូ)

  • 2018-03-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ប្លែក​ពី​កង់​អាគុយ​ធម្មតា ដែល​យើង​ធ្លាប់​ឃើញ​ដោយ​គ្រាន់​តែ​មួល​ហ្គែរ​ទៅ​មុខ​ដូច​ម៉ូតូ ក្រុមហ៊ុន​ផលិត​កង់​របស់​ប្រ​ទេស​ស៊ុយអែត បាន​បញ្ចេញ​កង់​អគ្គិសនី​ប្រភេទ​ថ្មី​ ដែល​តម្រូវ​អ្នក​ដែល​ចង់​ធាក់​កង់​ទៅ​ធ្វើការ​តែ​ខ្លាច​ហត់​ពេក បែក​ញើស​ធុំ​ក្លិន​ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ កង់​នេះ​មាន​ឈ្មោះ​ថា Blix Komfort Prima ដែល​មាន​រាង​យ៉ាង​សាមញ្ញ​ដូច​កង់​ជិះ​ទូទៅ​ដែរ ប៉ុន្តែ​កង់​នេះ​មាន​តួ​ធ្វើ​មក​ពី​សំលោហៈ​ដែល​ស្រាល​ជាង​ បូក​រួម​នឹង​អាគុយ និង​ម៉ូទ័រ​ដែល​មាន​ទំហំ​តូច​ទៀត​ធ្វើ​ឲ្យ​កង់​នេះ​មាន​ទម្ងន់​ត្រឹម​ជាង ២០គីឡួក្រាម តែប៉ុណ្ណោះ​ពោល​គឺ​ស្រាល​ជាង​ច្រើន​បើ​ប្រៀប​នឹង​កង់​អាគុយ​ប្រភេទ​ដូចគ្នា ដែល​មាន​ទម្ងន់​ប្រ​ហែល​ជិត ៥០ គីឡូក្រាម។

កង់​អា​គុយ​នេះ​ដំណើរ​ការ​ដោយ​ម៉ូទ័រ​ និង​អាគុយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Shimano ដ៏​ល្បី​ដែល​មនុស្ស​សឹង​គ្រប់​គ្នា​ស្គាល់​ថា​ជា "លីប" កង់​នោះ។ កង់​នេះ​ដំណើរការ​ដោយ​ការ​ធាក់​ទៅ​មុខ​របស់​អ្នក​ជិះ ហើយ​ភ្លាម​នោះ ម៉ូទ័រ​នឹង​ជួយ​រុញ​កង់​នោះ​ឲ្យ​ទៅ​មុខ​លឿន​តែ​ម្ដង។ បើ​និយាយ​ពី​ការ​ឡើង​ទួល​វិញ គឺ​អ្នក​ជិះ​គ្រាន់​តែ​ធាក់​ធម្មតា​ដូច​ផ្លូវ​រាប​អញ្ចឹង​ ហើយ​ម៉ូទ័រ​នឹង​ជួយ​សម្រួល​ទាំងអស់។ ម៉ូទ័រ​វា​មាន​ជម្រើស​ ៣​សម្រាប់​ឲ្យ​អ្នក​ជិះ​ជ្រើសរើស​គឺ High, Normal និង Eco ស្រេច​លើ​ការ​ចង់​បាន​ល្បឿន​យឺត​ឬ​ក៏​លឿន។ ប្រសិន​បើ​ប្រើ​ជា Eco mode កង់​នេះ​អាច​រត់​បាន​រហូត​ដល់​ទៅ​ជាង ៩៦គីឡូម៉ែត្រ ឯណោះ​ទម្រាំ​អស់​ថ្ម។

កង់​នេះ​ពិត​ជា​សាក​សម​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដែល​ស្រឡាញ់​បរិស្ថាន ឬ​ក៏មនុស្សវ័យចំណាស់ ដែល​ចង់​ហាត់​ប្រាណ​ដោយ​ជិះ​កង់​ដែរ តែ​មិន​ចង់​ប្រឹង​ធាក់​ខ្លាំង​នាំ​ឲ្យ​មាន​ការ​ចុក​ចាប់​លើ​រាង​កាយ។ កង់​នេះ​មាន​លក់​នៅ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ប្រហែល ២៥០០ដុល្លារ​អាមេរិក ដែល​ជា​តម្លៃ​ដ៏​ថ្លៃ​មួយ​សម្រាប់​កង់​អគ្គិសនី។ ប៉ុន្តែ បើ​សិន​ជា​អ្នក​មាន​ថវិកា​ ក្រាស់ក្រែល ហើយ​គិត​ចង់​ជួយ​បរិស្ថាន​ដោយ​ការ​ប្ដូរ​មក​ប្រើ​កង់​អគ្គិសនី​វិញ​នោះ Blix Komfort Prima អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​កង់ និង​របៀប​ដំណើរការ​របស់​វា៖

-->ឱកាសការងារនៅ Sabay៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ ផាត សុវត្ថិ