ចេះ​តែ​មាន! តួ​រឿង​ "Guardians of the Galaxy” ស្រលាញ់​គោ​មួយ​ខ្លាំង​ដល់​ថ្នាក់​យក​មក​ចិញ្ចឹម

  • 2018-03-29 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ Chris Pratt ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ល្បីៗ ជា​ច្រើន​ដូច​ជា "Guardians of the Galaxy” និង "Jurrasic Park” ជា​ដើម​ បាន​បង្ហោះ​រួប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​រួប​គោ​ថ្មី​របស់​លោក ដែល​ទើប​នឹង​ទិញ​មក​ចិញ្ចឹម​ខ្លួន​ឯង។

គោ​ដែល​ Chris យក​មក​ចិញ្ចឹម

តារា​វ័យ​ ៣៨​ឆ្នាំ​នេះ​បាន​ បង្ហោះ​រូប​គោ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​និយាយ​ថា​វា​ជា​ សេចក្ដី​ស្នេហា​គ្រាន់​តែ​ឃើញ​លើក​ដំបូង​។ លោក​បាន​បន្ថែម​ទៀត​ថា "នាង​មើល​ទៅ​ពិត​ជា​ពេញ​ចិត្ត​កន្លែង​ស្នាក់​នៅ​ថ្មី​នេះ។ ស្វាគមន៍​មក​ផ្ទះ​កូន​ស្រី​សម្លាញ់។"

គូស​បញ្ជាក់​ដែរ​ថា លោក​ Chris Pratt ទើប​តែ​លែង​លះ​ជាមួយ​ភរិយា​ Anna Faris កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​មាន​កូន​ប្រុស​មួយ​រូប​ជាមួយ​គ្នា​ឈ្មោះ Jack អាយុ​ ៥​ឆ្មាំ។

តារា​រូប​នេះ​ក៏​ជា​តួអង្គ​សំខាន់​មួយ​រូប​ផង​ដែរ នៅ​ក្នុង​ភាពយន្ត "Avengers: Infinity War” ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៧​ខែ​មេសា​នេះ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី