តេស្ត Galaxy S9+ រវាងឈីប Exynos 9810 និង Snapdragon 845 មួយណាលឿនជាង?
- 2018-03-30 10:37:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្ត Galaxy S9+ រវាងឈីប Exynos 9810 និង Snapdragon 845 មួយណាលឿនជាង?
ចន្លោះមិនឃើញ
សឹងគ្រប់ម៉ូឌែលនៃត្រកូល Galaxy របស់ SAMSUNG ច្រើនដាក់បង្ហាញក្នុងទម្រង់ ២ ប្រភេទផ្សេងគ្នា ដោយមួយមានប្រើឈីប Exynos និងមួយទៀតឈីប Qualcomm។ លើម៉ូឌែល Galaxy S9/S9+ ឆ្នាំ ២០១៨ នេះ ក៏ចែកជាប្រភេទ Exynos 9810 សម្រាប់ទីផ្សារអាស៊ីនិងអឺរ៉ុប ខណៈមានតែទីផ្សារអាមេរិកខាងជើងនិងចិនមួយគត់ បំពាក់នូវឈីប Snapdragon 845 ។
ក្រុមការងារ PhoneBuff បានលើកយកម៉ូឌែល Galaxy S9 Plus ពីរគ្រឿង ប្រើឈីបផ្សេងគ្នា មកប្រៀបធៀបល្បឿនដំណើរការកម្មវិធី-ហ្គេម ហើយថេរវេលាជាអ្នកវាស់ស្ទង់ល្បឿនម៉ាស៊ីនទាំងពីរ។
លទ្ធផលក៏មិនខុសពីឆ្នាំទៅមិញ ដោយប្រភេទឈីប Exynos 9810 នៅបន្តធ្វើបានល្អដដែល អាចបង្កើនល្បឿនដំណើរការម៉ាស៊ីនលឿនជាងមួយភាគធំធៀបនឹងឈីប Snapdragon 845។ មូលហេតុតាមការលើកឡើងពីអ្នកជំនាញ ថាដោយសារពួក Exynos SoC ជាឈីបផលិតចេញពីក្រុមហ៊ុន SAMSUNG ផ្ទាល់ ម្ល៉ោះជាធម្មតាហើយដែលវាត្រូវមានល្បឿនលឿនជាង។
-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: