៤ ចំណុច​ លើ Apple​ Maps អា​ចធ្វើ​ស៊ី Google Maps បាន​

  • 2018-03-30 02:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Google Maps ធ្វើ​ការងារ​បាន​យ៉ាង​ល្អ ឃើញ​លើ​ស្មាតហ្វូន​ភាគច្រើន សូម្បី​តែ​លើ iPhone។ តែ កម្មវិធី Apple​ Maps ក៏​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ​លើ Google Maps ផង​ដែរ​។ ៤ ហេតុផល​នេះ​ល្មម​អាច​ឲ្យ​អ្នក​ប្រើ Apple Maps ជំនួស​ឲ្យ Google Maps ឬ​ប្រើ​ទាំងពីរ​តែ​ម្ដង​ លើ iPhone។ 

១. មុខងារ Flyover mode

Google Maps មាន Street View ខណៈ Apple Maps មាន Flyover ជា​មុខងារ​ល្អ​បំផុត​របស់ Apple Maps។ វា​អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​ទិដ្ឋភាព​ជា​លក្ខណៈ 3D មាន​អារម្មណ៍​ដូច​នឹង VR ​ដោយសារ Flyover អាច​ឲ្យ​អ្នក​ទាញ​បង្វែរ​មើល និង​ធ្វើ​ដំណើរ​តាម​ក្រុង​ជាច្រើន​លើ​ពិភពលោក​។ 

អ្នក​អាច​ស្រាវជ្រាវ​មើល​ទីក្រុង ហើយ​អ្នក​នឹង​ឃើញ​ប៊ូតុង Flyover បើ​ក្រុង​នោះ​អាច​ប្រើ​មុខងារ​នេះ​បាន​។

២. ទិដ្ឋភាព 3D

ទិដ្ឋភាព​ពី​លើ​ក្បាល មិន​តែងតែ​ជា​មុំ​ល្អ​សម្រាប់ ពិនិត្យ​មើល​ទិសដៅ​នោះ​ទេ​។ ក្នុង​ក្រុង​មាន​អាគារ​ខ្ពស់ៗ ដូច្នេះ​ទិដ្ឋភាព 3D ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​មើល​ពី​ទីតាំង​មួយ ទៅ​ទីតាំង​មួយ​។ 

ក្នុង​កម្មវិធី Google Maps អ្នក​អាច​ប្រើ​ទិដ្ឋភាព Satellite និង​អូស​ឡើង​លើ​បន្តិច​ជាមួយ​ម្រាម​ដៃ​ពីរ ដើម្បី​ទទួល​បាន​ទិដ្ឋភាព​មាន​លក្ខណៈ 3D បន្តិច​។ ក្នុង​កម្មវិធី Apple Maps មិន​មាន​ទិដ្ឋភាព Satellite នោះ​ទេ តែ​ពេល​អ្នក​អូស​ឡើង​លើ ជាមួយ​ម្រាម​ដៃ​ពីរ អ្នក​ចូល​ទៅ​កាន់ 3D mode បង្ហាញ​អាគារ​ជា​លក្ខណៈ 3D។ 

៣. ផែនទី​ប្រលាន​យន្តហោះ​មាន​ភាព​ល្អ​ប្រសើរ

Google Maps និង Apple Maps អាច​បង្ហាញ​ច្រក​ចេញ​ចូល​ក្នុង​ប្រលាន តែ Apple Maps បំពេញ​ការងារ​ល្អ​ជាង ដោយ​អ្នក​អាច​ច្រោះ​ផែនទី ដើម្បី​ស្វែងរក​ព័ត៌មាន​អ្នក​ចង់​បាន ដូចជា​ច្រក​ចេញ​ចូល ផ្លូវ កន្លែង​ដាក់​កាបូប អាហារដ្ឋាន ឬ​បន្ទប់​សម្រាក​។ Google Maps អាច​ត្រឹម​ពង្រីក​មើល រហូត​អ្នក​ប្រហែល​ជា​រក​ឃើញ​។ 

៤. អាកាសធាតុ

Google Maps បង្ហាញ​លក្ខខណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន សម្រាប់​ទីក្រុង អ្នក​ស្វែងរក​ ខណៈ Apple Maps បង្ហាញ​ដូចគ្នា សម្រាប់​ទីក្រុង និង​ចំណុច​សំខាន់ ដោយ​មាន​សីតុណ្ហភាព​ក្នុង icon តូច​មួយ​នៅ​ខាងក្រោម​ផ្នែក​ខាងស្ដាំ​។ អ្នក​អាច​ចុច​ថ្នមៗ​លើ icon អាកាសធាតុ ដើម្បី​ឃើញ​ព័ត៌មាន​បន្ថែម រួម​ទាំង​ការ​ព្យាករណ៍​រយៈពេល ៥​ ម៉ោង​។ ពេល​អ្នក​ចុច​សង្កត់​ខ្លាំង Apple Maps នឹង​បើក​កម្មវិធី Weather បង្ហាញ​ពេញលេញ ជាមួយ​ការ​ព្យាករណ៍ ៩ ថ្ងៃ៕

-->ឱកាសការងារនៅ Sabay៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន