តារាកំប្លែង នាយ វីតាមីនសេ ទទួលមរណភាព​ ​ក្រោយ​​ការ​យល់​ច្រលំ

  • 2018-03-29 18:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ​ វីតាមីនសេ ដែល​​ធ្លាក់​ខ្លួន​​​ឈឺ​ជំងឺ​ដុំ​សាច់​មហារីក​​​នៅ​បវិវេណថ្លើម និង​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ ជា​យូរ​មក​ហើយ​នោះ​ បាន​ទទួលមរណភាព​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល​៣០ខែមីនា​ ឆ្នាំ​២០១៨​នេះ។

ក្រោយ​ការ​ប្រឹង​ប្រែង​ព្យាបាល​អស់​ពេល​យ៉ាង​យូរ​តារា​ជើង​ចាស់​រូប​នេះ​បាន​លាចាក​ក្រុម​គ្រួសារ​សម្រេច​ដក​អុកស៊ីសែន​ពី​លោក​នា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ​២០១៨ ហើយ​រូប​លោក​ក​បាន​ផុត​ចង្ហើម​នា​ម៉ោង​១២ និង​៣០នាទីរំលេង​អាធ្រាត្រ​នា​ថ្ងៃ​ដដែល។

មុន​ចាក​ចេញ​ជា​ផ្លូវ​ការនេះ នាយ​ វីតាមីនសេ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​យល់​ថា​លោក​បាន​ផុត​ចាក​លោក​តាំង​ពី​ម៉ោង​​ប្រមាណ​៨​យប់ ត្បិត​​កូន​ប្រុស​របស់​តារា​កំប្លែង​នេះ​ផ្ទាល់ បាន​បង្ហោះ​សារ​ថា​ឪពុក​បាន​លា​ចាក​រួច​ទៅ​ហើយ តែ​បើ​តាម​អ្នក​នាង​ ប៉េងប៉ោង ជា​កូន​ស្រី​បាន​បញ្ជាក់​​ថា​ផ្ទាល់​ពី​អន្ចិចកម្ម​របស់​ឪពុក​ទើប​​តែ​ផុត​នា​ពេល​រំលង​អាធ្រាត្រ​នេះ​ប៉ុណ្ណោះ​៕

សារ​របស់​កូន​ប្រុស

អត្ថបទ៖ សុខណា

អត្ថបទថ្មី