LG សួរ​អ្នក​គាំទ្រ​យល់​យ៉ាង​ម៉េច​ ចំពោះ​ទូរសព្ទ​ក្បាល​ឆក​

  • 2018-03-30 02:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ OnePlus បាន​ចេញ​មុខ​បញ្ជាក់​ថា​ OnePlus 6 ដែល​គ្រោង​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ខាង​មុខ​នេះ​ មាន​រចនាបថ​​អេក្រង់​ឆក​មួយ​ដុំ​ ស្រដៀង​គ្នា​នឹង​ iPhone X ដែរ។

រូបរាងដែលគេយល់ថាជា LG G7

ក្រោយ​ពី​ OnePlus បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​រចនាបថ​ឆក​បែប​នេះ​ LG ក៏​ចាប់​ផ្ដើម​ជ្រួល​ច្របល់​នឹង​រចនាបថ​នេះ​ដូច​គ្នា​ ដោយ​បាន​សាក​សួរ​មតិ​អ្នក​គាំទ្រ​តាម​រយៈ​វិបសាយ​ Reddit។ នៅ​លើ​វិបសាយ​ Reddit គណនី​មួយ​ដែល​​ផ្នែក​ Support របស់​ LG បាន​​បង្ហោះ​សំនួរ​ថា ៖

“យើង​បាន​យើង​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ជុំ​វិញ​អេក្រង់​ឆក​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ។ យើង​ចង់​បាន​ការ​បញ្ចេញ​មតិ​បន្ថែម​ទៀត​ដើម្បី​ចែក​រំលែក​ដល់​ក្រុម​ការងារ​ផ្នែក​​ស្រាវជ្រាវ​ និង​ អភិវឌ្ឍ​របស់​យើង ហើយ​នេះ​ជា​ពេល​វេលា​របស់​អ្នក​ទាំង​អស់​គ្នា។ ដូច​នេះ...អ្នក​គិត​បែប​ណា? ស្រឡាញ់​អេក្រង់​ឆក​ ឬ យ៉ាងណា?​​​​”។

LG G7 ដែលបង្ហាញខ្លួននៅ MWC ឆ្នាំ ២០១៨

​គួរ​ដឹង​ថា​កន្លង​មក​​មាន​ការ​លេច​ធ្លាយ​រូបរាង​ LG G7 ជា​ច្រើន​លើក​ ច្រើន​សា​ និង​​ធ្លាប់​លេច​រូបរាង​ក្នុង​កម្មវិធី​ MWC ឆ្នាំ ២០១៨ កន្លង​មក​ ដែល​មាន​រចនាបថ​អេក្រង់​ឆក។ ប៉ុន្តែ​ចំពោះ​ការ​ឆ្លើយ​តប​ជា​មួយ​សំនួរ​ខាង​លើ​ មាន​មតិ​ភាគ​ច្រើន​​មិន​ពេញ​ចិត្ត​នឹង​រចនាបថ​ឆក។ ដូច​នេះ​ LG អាច​នឹង​ផ្លាស់​ប្ដូរ​ចិត្ត​ចំពោះ​រចនាបថ​ឆក​នេះ​ ក៏​ថា​បាន៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង