ចាស់ស្ទាវនៅចិន តែងខ្លួនកប់សេរ៊ី តែក្រោយដឹងអាយុពិតសឹងដាច់ផ្ងារគ្រប់គ្នា
- 2018-03-30 04:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់ស្ទាវនៅចិន តែងខ្លួនកប់សេរ៊ី តែក្រោយដឹងអាយុពិតសឹងដាច់ផ្ងារគ្រប់គ្នា
ចន្លោះមិនឃើញ
បុរសម្នាក់ក្នុងប្រទេស ចិន បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងជាមួយការតុបតែងខ្លួនបែបយុវវ័យរបស់ខ្លួន ខណៈអាយុពិតមានភាពខុសគ្នាដូចមេឃនិងដីពីរូបរាងរបស់លោក។
លោក Hu ដែលមានឈ្មោះហៅក្រៅថា Johnson បានទទួលភាពល្បីល្បាញកាលពីឆ្នាំ ២០១៦ ក្រោយឈ្នះការប្រកួតមនុស្សចាស់ទាន់សម័យនៃទីក្រុង សៀងហៃ។ ក្រោយពីឈ្នះការប្រកួត បុរសកូនមួយរួបនេះ ត្រូវបានដាក់ឈ្មោះថា "ជីតាទាន់សម័យបំផុតប្រចាំទីក្រុង សៀងហៃ។”
តាមរយៈការសម្ភាសន៍ជាមួយ Mailonline ឲ្យដឹងថា តាមពិតទៅលោក Hu កើតនៅឆ្នាំ ១៩៥០ និងមានអាយុ ៦៧ ឆ្នាំហើយ។ ប៉ុន្តែ គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងជាមួយការតុបតែងខ្លួនរបស់លោក បើមិនប្រាប់អាយុពិត ពួកគេគិតថាលោកមានវ័យខ្ទង់ ៣០ ឆ្នាំប៉ុណ្ណោះ។
គួរឲ្យដឹងថា លោក Hu ធ្លាប់ជាអ្នកសេដ្ឋកិច្ចចូលនិវត្តន៍ម្នាក់ តែបានងាកមកចាប់ការរាំវិញក្រោយចូលនិវត្តន៍។ មកទល់នឹងពេលនេះ លោកបានបង្ហាញខ្លួនជាច្រើនក្នុងកម្មវិធីទូរទស្សន៍ចិន និងទាក់ទាញទស្សនិកជនជាច្រើនទូទាំងប្រទេស៕
ចុចអាន ៖
បុរសគថ្លង់ត្រូវម្ដាយដាក់ច្រវាក់អស់ ១២ ឆ្នាំ ក្រោមហេតុផលគួរឲ្យអាសូរ
ម៉ូតូសណ្ដោងរ៉ឺម៉កចតចោលសុខៗ ស្ទុះទៅបុកឡាន ធ្វើឲ្យគ្រប់គ្នាព្រឺរសម្បុរ (មានវីដេអូ)