ម៉ូតូសណ្ដោងរ៉ឺម៉កចតចោលសុខៗ ស្ទុះទៅបុកឡាន ធ្វើឲ្យគ្រប់គ្នាព្រឺរសម្បុរ (មានវីដេអូ)

  • 2018-03-26 03:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព ម៉ូតូសណ្ដោងរ៉ឺម៉ក​គ្មាន​អ្នក​បើក​បរ​មួយ​គ្រឿង ស្ទុះ​ទៅ​បុក​រថយន្ត​មួយគ្រឿង​ដែល​កំពុង​ធ្វើដំណើរ​នៅ​តាម​ដង​ផ្លូវ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា​ជា​ខ្មោច​លង។

មុន​ពេល​កើត​ហេតុ គេ​ឃើញ​ម៉ូតូសណ្ដោងរ៉ឺម៉ក​​មួយ​គ្រឿង​នោះ​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ។ ខណៈ​ដែល​រថយន្ត​ពណ៌​ស​មួយ​គ្រឿង​ ធ្វើ​ដំណើរ​មក​ដល់​ស្រាប់​តែ​ម៉ូតូសណ្ដោងរ៉ឺម៉ក​នោះ​ ​ស្ទុះ​ទៅ​បុក​រថយន្ត​យ៉ាង​ចម្លែក​បំផុត។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់​រថយន្ត​បាន​បើក​ទ្វារ​ចុះ​ពី​លើ​រថយន្ត ប៉ុន្តែ​ម៉ូតូសណ្ដោងរ៉ឺម៉ក​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត រហូត​អ្នក​ឃើញ​ហេតុ​ការណ៍​ម្នាក់​មក​ជួយ​ចាប់​ទើប​អាច​បញ្ឈប់​វា​បាន។

ហេតុ​ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​បើក​បរ​រថយន្ត និង​បុរស​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ មាន​ការ​ស្រឡាំងកាំង​ជា​ខ្លាំង ដោយ​សឹង​តែ​មិន​ជឿ​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ ទោះ​យ៉ាងណា​ក៏​ដោយ សារព័ត៌មាន​ចិន បាន​រាយការណ៍​ថា​កំពុង​​ស៊ើប​អង្កេត​ឧប្បត្តិហេតុ​នេះ​ហើយ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន