បុរស​គ​ថ្លង់​ត្រូវ​ម្ដាយដាក់​ច្រវាក់អស់ ១២ ឆ្នាំ ក្រោមហេតុផលគួរឲ្យអាសូរ

  • 2018-03-29 02:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ បាន​បង្ហាញ​ពី​បុរស​គ​ថ្លង់​ក្នុង​ប្រទេស​ ចិន​ម្នាក់​ត្រូវ​បាន​ម្ដាយ​ដាក់​ច្រវាក់ និង​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​ថ្មអស់រយៈពេល ១២​ឆ្នាំ។

លោក Wang Zhiqiang អាយុ ៤១ ឆ្នាំ​ ដែល​កើត​មក​មិន​អាច​ស្ដាប់​ឮ និង​មិន​អាច​និយាយ​បាន បានកើតជំងឺ​ផ្លូវ​ចិត្តកាល​ពី​ក្មេង។ ហេតុដូចនេះហើយ ម្ដាយ​របស់​លោក​គឺ​អ្នក​ស្រី Yue Rong អាយុ ៧៧ ឆ្នាំ បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ដាក់​ច្រវាក់​កូន​ប្រុស​អស់​រយៈ​ពេល ១២​ឆ្នាំ​មែន ក្រោម​ហេតុផល​ថា ដើម្បី​កុំ​ឲ្យ​គេ​ទៅ​វាយធ្វើ​បាប​អ្នក​ដទៃ។

អ្នក​ស្រី Yeu បន្ត​ទៀត​ថា ស្ថាន​ភាព​របស់​កូន​ប្រុស​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ហើយ​គេ​ក៏​ចាប់​ផ្ដើម​ដើរ​វៃ​អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ Denfeng ខេត្ត Henan។ អ្វី​ដែល​គួរ​ឲ្យ​អាសូរ​រូប​គេ​ជាង​នេះ​ទៀត​គឺ គ្រួសារ​មិន​បាន​យក​គេ​ទៅ​ព្យាបាល​នោះ​ទេ ដោយ​សារ​តែ​គ្រួសារ​មាន​ជីវភាព​ខ្វះ​ខាត​ជា​ខ្លាំង។

ទោះ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ក្នុង​តំបន់​ក៏​បាន​ជួយ​ឧបត្ថម្ភ​គ្រួសារ​នេះ​ជា​រៀង​រាល់​ខែ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​ស្នើសុំ​ឲ្យ​មាន​ការ​ចូលរួម​ជួយ​ពី​មហា​ជន​ផ្សេង​ទៀត​ដើម្បី​ឲ្យ​លោក Wang មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នេះ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម