ចិន​នឹង​ប្រើ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរ​តាម​សារ​ SMS

  • 2018-03-30 03:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​នៅ​ក្នុង​ទីក្រុង Changzhou ប្រទេស​​ចិន ​​គ្រោង​នឹង​​ Upgrade ប្រព័ន្ធ​ប្រើ​បច្ចេកវិទ្យា​ AI និង ​បច្ចេកវិទ្យា​​ចំណាំ​ផ្ទៃ​មុខ​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ដើម្បី​ចាត់​ការ​អ្នក​ថ្មើរ​ជើង​​ដែល​ល្មើស​ច្បាប់។

រូបភាព និង​ ឈ្មោះ​ ​អ្នក​ដែល​ល្មើស​ច្បាប់​នឹង​ត្រូវ​បង្ហាញ​លើ​ផ្ទាំង​ LED ដែល​ដាក់​​នៅ​​ផ្លូវ​ឆ្លង​ផង​ដែរ។ បន្ថែម​ពី​នេះ​ក្រុម​​មន្ត្រី​ក៏​នឹង​បង្កើត​វិបសាយ​មួយ​​ដើម្បី​បង្ហាញ​រូបភាព​ និង ព័ត៌មាន​អំពី​អ្នក​ថ្មើរ​ជើង​ដែល​ល្មើស​ច្បាប់​ទៀត​ផង។

បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន​ AI របស់​ចិន​ឈ្មោះ​ Intellifusion ដែល​ជា​អ្នក​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​ កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ និង​បណ្ដាញ​ទំនាក់ទំនង​​ដូច​ជា​ WeChat និង Sina Weibo ដើម្បី​អាច​ផ្ញើ​សារ​​ទៅ​កាន់​អ្នក​ល្មើស​ច្បាប់​​ភ្លាមៗ​ ​ក្រោយ​​ពី​ពួក​គេ​ត្រូវ​បាន​ប្រព័ន្ធ​ចាប់​បាន។​​

​​​សារ​ដែល​ផ្ញើ​ទៅ​អ្នក​ល្មើស​ច្បាប់​​នឹង​មាន​​ជា​ការ​ព្រមាន រួម​ជា​មួយ​នឹង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពិន័យ​ផង​ដែរ។ យ៉ាងណាក្ដី​គេ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ប្រព័ន្ធ​ផ្ញើ​សារ​នេះ​នឹង​ដំណើរ​ការ​នៅ​ពេល​ណា​នោះ៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង