Taylor Swift បញ្ចេញ​វីដេអូ​ចម្រៀង "Delicate” ថ្មី​​​​ ​ដោយ​សារ​បញ្ហា​១

  • 2018-03-30 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taylor Swift នឹង​បញ្ចេញ​បទ​ចម្រៀង "Delicate” ថ្មី១​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​វីដេអូ​ចាស់​របស់​នាង​ត្រូវ​គេ​រិះ​គន់​ថា​យក​លំនាំ​ពី​វីដេអូ​ពាណិជ្ជកម្ម​របស់​ផលិតផល​ Kenzo។

Taylor បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​នាង Facebook, Twitter និង Instagram ដែល​មាន​អ្នក​គាំទ្រ​ជាង​ ១០៧​លាន​នាក់ ដើម្បី​ប្រកាស​ពី​ព័ត៌មាន​នេះ។

នេះ​ជា​វីដេអូ​ដែល​នាង​បាន​បង្ហោះ​៖

តារា​វ័យ​២៨​ឆ្នាំ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Grammy រូប​នេះ​បាន​និយាយ​ថា​ "វីដេអូ​ថ្មី​សម្រាប់​បទ #Delicate នឹង​បញ្ចេញ​នៅ​ពាក់​កណ្ដាល​យប់។ នៅ​តែ​លើ​ Spotify តែ​ប៉ុណ្ណោះ។"

ម្ចាស់​បទ "Look What You Made Me Do” បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ "Delicate” តាំង​ពី​២​សប្ដាហ៍​មុន​មក​ម្ល៉េះ​គឺ​ នៅ​ក្នុង​កម្មវិធី "iHeartRadio Music Awards” ខណៈ​នាង​ទទួល​យក​រង្វាន់ តារា​ស្រី​ប្រចាំ​ឆ្នាំ​។

ភ្លាមៗ​នោះ​មាន​អ្នក​គាំទ្រ​ខ្លះ ចោទ​នាង​ថា​យក​លំនាំ​ MV តាម​វីដេអូ​ពាណិជ្ជកម្ម​ផលិតផល​ Kenzo របស់​លោក Spike Jonze។

ឈុត​ឆាក​ដែល​ស្រដៀងគ្នា

អីចឹង​មក​មើល​បន្តិច​មើល៍​ស្រដៀង​គ្នា​យ៉ាង​ម៉េច​ខ្លះ?

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ