​ដើរ​ងើយ​មើល​លើ​ផង! ស្ថានីយ​អវកាស​​ទម្ងន់​ជិត ១០ តោន​នឹង​ធ្លាក់​មក​នៅ​ចុង​សប្ដាហ៍​នេះ

  • 2018-03-30 06:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថានីយ​អវកាស Tiangong 1 លែង​ត្រួតត្រា​បាន​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​។ វា​បង្ក​ហានិភ័យ​តិចតួច​បំផុត​ដល់​មនុស្ស​និង​ផ្ទះសម្បែង​នៅ​លើ​ដី ដោយសារតែ​ស្ថានីយ​ទំហំ​ប៉ុន​ឡានក្រុង​ទម្ងន់ ៨,៥ តោន​នេះ ភាគច្រើន​នឹង​ដុត​ឆេះ​ពេល​ចូល​ផ្ទៃមេឃ ប៉ុន្តែ​ទីភ្នាក់ងារ​អវកាស​នានា​មិន​ដឹង​ច្បាស់​ថា​ពេលណា​ឬ​កន្លែង​ណា​វា​នឹង​ធ្លាក់​ចំ​នោះ​ទេ​។​

​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ព្យាករណ៍​ថា​ស្ថានីយ​នេះ​នឹង​ធ្លាក់​ចូល​ក្នុង​បរិយាកាស​ផែនដី​វិញ​នៅ​ចន្លោះ​ព្រឹក​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ ដែល​ជា​ការ​ប៉ាន់​ប្រមាណ​មួយ​គេ​ហៅថា “​ងាយ​ប្រែប្រួល​ខ្ពស់​” ដោយសារ​ពេល​ហោះ​កៀក​ស្រទាប់​បរិយាកាស វា​ប៉ះពាល់​ដល់​ល្បឿន​នៃ​វត្ថុ​ដែល​ធ្លាក់​ចូល​ក្នុង​ផែនដី​។​

​ការ​ប៉ាន់​ប្រមាណ​ចុងក្រោយបង្អស់​របស់​ទីភ្នាក់ងារ​អវកាស​ចិន​បាន​ដាក់​កាលបរិច្ឆេទ​ចូល​ផែនដី​វិញ​នៅ​ចន្លោះ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ពុធ​។​

​ក្រុម​អ្នក​ជំនាញ​អវកាស​នៅ​លោក​ខាង​លិច​និយាយ​ថា ពួកគេ​ជឿ​ជាក់​ថា​ចិន​បាន​បាត់បង់​ការគ្រប់គ្រង​ស្ថានីយ​នេះ​ទៅ​ហើយ​។ អ្នកឯកទេស​ខាង​មន្ទីរ​ពិសោធន៍​អវកាស​អន្តរ​ជាតិ​ចិន លោក ជូ ចុង​ប៉េង បាន​បដិសេធ​ថា ស្ថានីយ Tiangong មិនទាន់​បាត់បង់​ការគ្រប់គ្រង​នៅឡើយ​ទេ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់លាស់​អំពី​អ្វី​ដែល​ចិន​កំពុង​ធ្វើ​ដើម្បី​នាំ​ផ្លូវ​វា​ចូល​បរិយាកាស​វិញ​ទេ​។​

​ដោយ​ផ្អែកលើ​គន្លង​របស់​ស្ថានីយ Tiangong 1 វា​នឹង​មកដល់​ភព​ផែនដី​នៅ​ចន្លោះ​រយៈទទឹង​ខាងជើង​នៅ​កម្រិត ៤២,៧ ដឺក្រេ និង​រយៈទទឹង​ខាងត្បូង​នៅ​កម្រិត ៤២,៧ ដឺក្រេ ឬ​នៅ​កន្លែង​ណាមួយ​នៃ​សហរដ្ឋអាមេរិក ចិន អាហ្វ្រិក អឺរ៉ុប​ភាគ​ខាងត្បូង អូស្ត្រាលី និង​អាមេរិក​ខាងត្បូង​។ ប្រទេស​ដែល​មិន​អាច​ជួប​ផល​ប៉ះពាល់​សោះ គឺ រុស្ស៊ី កាណាដា និង​អឺរ៉ុប​ខាងជើង​។​

​ផ្អែក​តាម​ទំហំ​របស់​វា បំណែក​យានអវកាស​នេះ​ត្រឹម ១០ ភាគរយ​ប៉ុណ្ណោះ នឹង​អាច​នៅ​សេសសល់ ក្រោយពី​ឆាបឆេះ​នៅ​ពេល​វា​ចូល​បរិយាកាស​ផែនដី ហើយ​សមាសធាតុ​ធ្ងន់​របស់​វា​ទើប​អាច​នៅសល់​បាន ដូចជា ម៉ាស៊ីន ជាដើម​។ ឱកាស​ដែល​វា​បុក​ចំ​មនុស្ស​នៅ​លើ​ផែនដី​គឺ​តិច​ជាង​ម្នាក់​ក្នុងចំណោម មនុស្ស​មួយ​លាន​លាន​នាក់​៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព ៖ rasmeinews.com

អត្ថបទពេញនិយម