​ជិត​៤០០​នាក់​ ញ៉ាំ​​អាហារ​ពេល​​ព្រឹក​​​លើ​គ្រែ ​បំបែក​កំណត់ត្រា

  • 2014-11-13 16:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីក្រុង​សៀងហៃ ​ប្រទេស​ចិន ​​មាន​ការ​រៀបចំ​កម្មវិធី​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​លើ​គ្រែ​​ដែល​មាន​មនុស្ស​​ដល់​ទៅ​៣៨៨នាក់ ដើម្បី​​បំបែក​កំណត់ត្រា​ពិភពលោក។ អាហារ​ពេលព្រឹក​នោះ​មាន​ដូចជា​មី និង ផ្លែឈើ​ស្ថិតនៅ​ក្នុង​សណ្ឋាគារ Pudong Shangri-la ។

 

ចំនួន​មនុស្ស​ចូលរួម​ដល់​ទៅ​ជិត​៤០០នាក់​នេះ ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​​សមាគម​សុខភាព​ស្ត្រី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី១២ ខែ​មិនា​ ឆ្នាំ២០១២ ដែល​មាន​មនុស្ស​ចូលរួម ២៨៨ ​​បរិភោគ​អាហារ​នៅ​លើ​គ្រែ​ទាំងអស់​ក្នុង​ពេល​តែមួយ។

 

ក្រៅ​ពី​ដើម្បី​បំបែក​កំណាត់ត្រា ព្រឹត្តិការណ៍​​​នេះ ធ្វើ​ឡើង​​​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពី​​ជំងឺ​មហារីក​សុដន់។

 

តោះ! ទៅ​ទស្សនា​ទិដ្ឋភាព​ការ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​លើ​គ្រែ​បំបែក​កំណត់ត្រា​ពិភពលោក​​ទាំង​អស់​គ្នា ដូច​ខាង​ក្រោម​នេះ៖

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទថ្មី