ប្លែក​ភ្នែក! មក​ឃើញ​ពី​របៀប​ចាប់​ត្រី​មួយ​បែប​ប្លែក មាន​ប្រសិទ្ធភាព​របស់​ប្រជាជន​ជប៉ុន

  • 2018-03-30 12:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​តែង​ធ្លាប់​បាន​ឮ​ពី​របៀប​ចាប់​ត្រី មួយ​ចំនួន​ដូច​ជា ការ​ប្រើ​អង្រុត ការ​បង់​សំណាញ់ ឬ​មង​ជាដើម។ ទោះ​ជា​យ៉ាង​ណា វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​របៀប​ចាប់​ត្រី​មួយ​បែប​ទៀត​ ដែល​មាន​លក្ខណៈ​ប្លែក​ អនុវត្ត​ដោយ​ប្រជា​ជន​ជប៉ុន។

របៀប​ចាប់​ត្រី​មួយ​នេះ គឺ​ប្រើ​អន្ទាក់​ធ្វើ​ពី​ឫស្សី ហើយ​រៀប​ជា​ថ្នាក់​ៗ ហើយ​មាន​គម្លាត​ពី​គ្នា​តូចៗ ដាក់​​តាម​បណ្ដោយ​ខ្សែ​ទឹក​ហូរ។ ដូច្នេះ​ត្រី​ដែល​ហែល​តាម​ខ្សែ​ទឹក​នោះ នឹង​មិន​អាច​ហែល​ទៅ​ណា​រួច​ទេ ហើយ​ស្ថិត​នៅ​លើ​អន្ទាក់​ឬស្សី​នោះ​តែ​ម្ដង។

បើ​តាម​ការ​បញ្ចេញ​មតិ​យោបល់​នៅ​ក្រោម​វីដេអូ ឃើញ​ថា​មាន​ការ​យល់​ឃើញ​ខុស​គ្នា។ អ្នក​ខ្លះ​យល់​ថា របៀប​ចាប់​ត្រី​នេះ មាន​លក្ខណៈ​ប្លែក និង​ច្នៃ​ប្រឌិត​ខ្ពស់។ ដោយ​ឡែក​មាន​ អ្នក​ខ្លះ​ទៀត​យល់​ថា អន្ទាក់​ឬស្សី​គួរ​តែ​ធ្វើ​ឲ្យ​មាន​គម្លាត​ធំ​ជាង​នេះ ដើម្បី​ឲ្យ​ត្រី​តូច​ៗ​មាន​លទ្ធភាព​ហែល​ចេញ។ មាន​មួយ​ចំនួន​ទៀត​គិត​ថា វិធី​នេះ​បំផ្លាញ​ដល់​ពូជ​ត្រី៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី