iOS 11ស៊ីថ្ម​ខ្លាំងអត់ដឹងមូលហេតុ តិចនិកនេះជួយបាន!

  • 2018-04-01 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធី​នេះ​អាច​អនុវត្ត​ចាប់​ពី​ iPhone 5 ឡើង​ទៅ​ ត្បិត​ល្បឿន​ក្រោយ​កែប្រែ​អាស្រ័យ​តាម​ម៉ូដែល​ តែ​ក៏​រួម​ចំណែក​បង្កើន​រយៈពេល​ប្រើប្រាស់​ផង​ដែរ​ បើ​មិន​ចង់​ប្ដូរ​ថ្ម​ថ្មី​។ ការ​កែប្រែ​ Settings ធម្មតា​ៗ​មួយ​ចំនួន​ ជួយ​សម្រួល​បន្ថយ​ការ​ប្រើ​ថាមពល​ថ្ម​។​

១)បិទ​មុខងារ​ Raise to Wake លើ​ iPhone

បើ​អ្នក​ប្រើ​ iPhone SE, iPhone 6s, iPhone 7 និង​ជំនាន់​ក្រោយៗ​ មាន​មុខងារ​ Raise to Wake ដែល​បាន​បើក​ដំណើរការ​ជា​ស្រេច​។

បញ្ហា​ត្រង់​ថា​ បើ​អ្នក​លើក​ទូរសព្ទ​ច្រើន​ដង​ ឬ​ដើរ​កាន់​រេ​ចុះ​ឡើង​ អេក្រង់​ iPhone នឹង​បើក​ជា​ញឹកញាប់​។

អ្នក​អាច​បិទ​មុខងារ​ Raise to Wake នេះ​ ដោយ​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ Display & Brightness > ស្វែងរក​ត្រង់​ពាក្យ​ Raise to Wake និង​ចុច​ប៊ូតុង​ក្បែរ​នោះ​ដើម្បី​បិទ​។

២) ធ្វើ​កំណែទម្រង់​រាល់​កម្មវិធី​កំពុង​ប្រើ (Update App)

ជា​ធម្មតា​ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ នឹង​ធ្វើ​កំណែទម្រង់​ស្រប​តាម​ជំនាន់​ iOS។ បើ​អ្នក​មិន​ទាន់​ធ្វើ​កំណែទម្រង់​កម្មវិធី​អស់​ទេ​ គួរ​ចាប់ផ្ដើម​ ដោយសារ​កម្មវិធី​អ្នក​កំពុង​ប្រើ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ប្រើ​ថាមពល​ថ្ម​។

អ្នក​ចូល​ទៅ​កាន់​ App Store > ចុច​លើ​ប៊ូតុង​ Updates ខាងក្រោម​ផ្នែក​ខាងស្ដាំ​អេក្រង់​ > ចុច​លើ​ Update All នៅ​ជ្រុង​លើ​ខាងស្ដាំ​។

៣)កាត់​បន្ថយ​ចំនួន​ Widgets លើ​ Lock Screen

Widgets អាច​ឲ្យ​អ្នក​មើល​ព័ត៌មាន​បាន​រហ័ស​ ដូច្នេះ​អាកាសធាតុ​ជាដើម​ តែ​បាន​ប្រើ​ថាមពល​ថ្ម​ច្រើន​ដែរ​ ក្នុង​ការ​រក្សា​ព័ត៌មាន​ចុង​ក្រោយ​។

បើ​ថ្ម​លើ​ iPhone អ្នក​ប្រើ​ឆាប់​អស់​ អ្នក​គួរ​ដក​ចោល​ Widgets មិន​ចាំ​បាច់​។

ដើម្បី​ចូល​ទៅ​កាន់​ផ្ទាំង​ Widget ពី​ Lock Screen ចុច​លើ​អេក្រង់​អូស​ទៅ​ស្ដាំ​។ ហើយ​ក្នុង​ការ​លុប​ អ្នក​អូស​ចុះ​ក្រោម​បំផុត​ ត្រង់​ផ្ទាំង​ Widget > ចុច​លើ​ Edit > អ្នក​ត្រូវការ​ Unlock ទូរសព្ទ​ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ (ករណី​អ្នក​មិន​ទាន់​ Unlock) > ចុច​លើ​រង្វង់​ពណ៌ក្រហម​ក្បែរ​នឹង​ឈ្មោះ​ Widgets ដើម្បី​លុប​ចេញ​ > អ្នក​នឹង​ឃើញ​ប៊ូតុង​ Delete > ចុច​ Delete > ចុច​ Done។

៤) បិទ​បើក​ទូរសព្ទ

វិធី​នេះ​និយម​ប្រើ​ជាង​គេ​ ពេល​ទូរសព្ទ​គាំង​ ឬ​ដំណើរការ​យឺត​ ខណៈ​មាន​ឥទ្ធិពល​តិច​តួច​លើ​ការ​សម្រួល​ថាមពល​ថ្ម​។

អ្នក​ចុច​ប៊ូតុង​ Sleep ឬ​ Wake រហូត​ឃើញ​ប្រអប់​ Slide to Power Off លើ​អេក្រង់​ > ចុច​អូស​ដើម្បី​បិទ​ > ចុច​ប៊ូតុង​ Sleep ឬ​ Wake ឲ្យ​ជាប់​ដើម្បី​បើក​ទូរសព្ទ​វិញ​។

៥) បិទ​មុខងារ​ Background App Refresh

Background App Refresh ធ្វើ​ការ​ Refresh កម្មវិធី​ផ្សេងៗ​ក្នុង​ Background មាន​ន័យ​ថា​កម្មវិធី​នៅ​បន្ត​ធ្វើការ​សូម្បី​តែ​អ្នក​មិន​កំពុង​ប្រើ​។ មុខងារ​នេះ​ ជួយ​សន្សំ​ពេលវេលា​បង្ហាញ​ព័ត៌មាន​ចុង​ក្រោយ​ ត្រៀម​ជា​ស្រេច​ក្នុង​ Background។

តែ​ការ​អនុញ្ញាត​ឲ្យ​រាល់​កម្មវិធី​ នៅ​បន្ត​ដំណើរការ​ក្នុង​ Background អាច​បង្កើន​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​បាន​។​

អ្នក​គួរ​បិទ​មុខងារ​នេះ​ ដោយ​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ General > ចុច​លើ​ Background App Refresh > ចុច​បិទ​ប៊ូតុង​ក្បែរ​ Background App Refresh។

បើ​អ្នក​កំពុង​ប្រើ​ iOS 11 អ្នក​ត្រូវការ​ចុច​លើ​ Background App Refresh ជំនួស​ឲ្យ​ប៊ូតុង​ក្បែរ​នោះ​ ដោយ​អ្នក​អាច​ជ្រើសរើស​ Background App Refresh > ជ្រើសរើស​បិទ​ ឬប្រើ​ពេល​ភ្ជាប់​ Wi-Fi ឬ​ប្រើ​គ្រប់​ពេល​។

៦) កំណត់​ Location Services ទៅ​ Only While Using​ the App

កម្មវិធី​ជាច្រើន​ចង់​ដឹង​ព័ត៌មាន​ទីតាំង​អ្នក​ ក្រោម​ហេតុផល​ផ្សេង​ៗដើម្បី​បម្រើ​ឲ្យ​មុខងារ​ក្នុង​កម្មវិធី​ តែ​ក៏​មិន​ចាំបាច់​ឲ្យ​ព័ត៌មាន​ចេញ​ទៅ​ ពេល​អ្នក​មិន​ប្រើ​កម្មវិធី​នោះ​ឡើយ​។

អ្នក​អាច​ជ្រើសរើស​កំណត់​ប្រើប្រាស់​ទីតាំង​អ្នក​ ដូចជា​ Always, Only While Using the App ឬ​ Never។

អ្នក​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ Privacy > ចុច​លើ​ Location Services > ជ្រើសរើស​កំណត់​លើ​កម្មវិធី​ណា​មួយ​ > ជ្រើសរើស​ ពេល​ចង់​ឲ្យ​ Location Services អាច​ប្រើ​បាន​។

៧) ដាក់​ iPhone ផ្កាប់​ចុះ​

ពេល​ iPhone ផ្ងារ​ អេក្រង់​ភ្លឺ​ពេល​អ្នក​ទទួល​បាន​ Notification ហើយ​បើ​អ្នក​ទទួល​ច្រើន​ នឹង​ចំណាយ​ថាមពល​ថ្ម​ច្រើន​ និង​ពេលវេលា​ ធ្វើ​ឲ្យ​អ្នក​ចង់​ឆ្លើយ​ឆ្លង​។

អ្នក​គួរ​ដាក់​ iPhone ផ្កាប់​លើ​តុ​ ដែល​ជួយ​ដល់​ថាមពល​ថ្ម​ ដោយសារ​ iPhone នឹង​មិន​លោត​ពន្លឺ​ឡើង​ទេ​ ពេល​ទទួល​បាន​ Notification។

៨) បើក​ដំណើរការ​មុខងារ​ Low Power Mode

បើ​អ្នក​នៅ​ត្រូវការ​ប្រើ​ iPhone យូរ​ ខណៈ​ថ្ម​សល់​ត្រឹម​ 30% មុខងារ​នេះ​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​បាន​។​

អ្នក​អាច​ប្រើ​ Siri ដោយ​ចុច​ប៊ូតុង​ Home ឲ្យ​ជាប់​ ហើយ​និយាយ​ Siri, Turn on Low Power Mode ឬ​អ្នក​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ Battery > ចុច​ប៊ូតុង​បើក​ក្បែរ​នឹង​ Low Power Mode។

iOS 11 អាច​បន្ថែម​ Low Power Mode ទៅ​កាន់​ Control Center ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ អ្នក​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ Control Center > ចុច​លើ​ Customize Controls​ > អ្នក​អាច​បន្ថែម​ ឬ​លុប​ ធ្វើ​ដូច​នឹង​ Widget ដែរ​។

៩) បើក​មុខងារ​ Reduce Motion

Animation មាន​ក្នុង​កម្មវិធី​នានា​ ផ្ដល់​ភាព​ទាក់ទាញ​ដល់​អ្នក​ប្រើប្រាស់​ តែ​ចំណាយ​​ថាមពល​ថ្ម​ច្រើន​គួរសម​ដែរ​។

អ្នក​អាច​បើក​មុខងារ​ Reduce Motion ដោយ​ចូល​ទៅ​កាន់​ Settings > ចុច​លើ​ General > ជ្រើសរើស​ Accessibility > ចុច​លើ​ Reduce Motion > ចុច​បើក​ប៊ូតុង​ក្បែរ​ Reduce Motion។

១០) បើក​ Airplane Mode នៅ​ទីតាំង​អត់​សេវា

ពេល​អ្នក​នៅ​តំបន់​គ្មាន​សេវា ឬ​មាន​តិចតួច​មិន​អាច​ទាក់ទង​បាន​ គួរ​បញ្ឈប់​ iPhone ក្នុង​ការ​ស្វែងរក​រលក​សញ្ញា​ ដែល​នឹង​ចំណាយ​លើ​ថាមពល​ថ្ម​មួយ​ផ្នែក​ទៀត​។

អ្នក​ចុច​លើ​អេក្រង់​ខាងក្រោម​អូស​ឡើង​លើ​ ដើម្បី​បើក​ Control Center > ចុច​លើ​ icon រូប​យន្តហោះ​ ដែល​ជា​ Airplane mode។ ពេល​អ្នក​នៅ​តំបន់​មាន​សេវា​វិញ​ ធ្វើ​ដូចគ្នា​ ហើយ​បិទ​ Airplane mode វិញ​៕

-->ឱកាសការងារនៅ Sabay៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ ប៊ុនធឿន