“Ready Player One” ភាពយន្តបើកឆាករកចំណូលច្រើនជាងគេដើមឆ្នាំ២០១៨ បន្ទាប់ពី "Black Panther"
- 2018-04-02 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Ready Player One” ភាពយន្តបើកឆាករកចំណូលច្រើនជាងគេដើមឆ្នាំ២០១៨ បន្ទាប់ពី "Black Panther"
ចន្លោះមិនឃើញ
ភាពយន្ត "Ready Player One” ដែលជាស្នាដៃរបស់ផលិតករល្បីឈ្មោះលោក Steven Spielberg បានក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេ នៅសប្ដាហ៍ដំបូងឆ្នាំ ២០១៨ បន្ទាប់ពីរឿង "Black Panther”។ ក្នុងរយៈពេល៤ថ្ងៃដំបូងក្រោយដាក់បញ្ចាំង ភាពយន្តនេះរកចំណូលបាន ៥៣,២លានដុល្លារ បានបំបាក់ភាពយន្តជាច្រើន ដែលបញ្ចេញក្នុងខែមីនានេះ ដូចជារឿង "A Wrinkle in Time” និង "Pacific Rim” ជាដើម។
ចំណែកឯភាពយន្ត "Pacific Rim” ដែលជាម្ចាស់ជយលាភី Box Office សប្ដាហ៍មុនធ្លាក់មកដល់លេខ ៥ឯណោះ ដោយរកចំណូលបានតែ ៩,២លានដុល្លារ។ ភាពយន្តចំណូលថ្មីរបស់លោក Tyler Perry គឺរឿង "Tyler Perry's Acrimony” ចូលរួមសម្ដែងដោយតារាសម្ដែង Taraji P. Henson ទទួលបានចំណាត់ថ្នាក់លេខ២ ជាមួយប្រាក់ចំណូល ១៧,១លានដុល្លារ។ បណ្ដាភាពយន្តរកចំណូលបានច្រើនជាងគេទាំង១០ នៅ Box Office សប្ដាហ៍នេះ៖
១០. “Paul, Apostle of Christ” ប្រាក់ចំណូល ៣,៥លានដុល្លារ
សាច់រឿងនេះបង្ហាញពីដំណើរជីវិតរបស់ Paul ដែលជាអ្នកប្រឆាំងនឹងសាសនាគ្រិស្តដ៏ល្បីមួយ មកក្លាយជាសាវកម្នាក់ដ៏មានឥទ្ធិពលបំផុតរបស់ព្រះយេស៊ូ។
៩. “A Wrinkle in Time” ប្រាក់ចំណូល ៤,៧លានដុល្លារ
ជាភាពយន្តថ្មីរបស់ Disney បង្ហាញពីដំណើរផ្សងព្រេងរបស់ក្មេងស្រីម្នាក់ឈ្មោះ Meg និងប្អូនប្រុសនាងដើម្បីស្វែងរកឪពុកដែលបានបាត់ខ្លួន។
៨. “Tomb Raider” ប្រាក់ចំណូល ៤,៧លានដុល្លារ
ជាភាពយន្តថតថ្មីម្ដងទៀតនៃសាច់រឿងរបស់ Lara Croft ជាអ្នកផ្សងព្រេងដ៏ក្លាហានមួយ ក្នុងបេសកម្មស្វែងរកឪពុករបស់នាង។
៧. “Love, Simon” ប្រាក់ចំណូល ៤,៨លានដុល្លារ
ក្មេងប្រុសវ័យជំទង់ម្នាក់ឈ្មោះ Simon Spier បានលាក់អាថ៌កំបាំងដ៏ធំមួយពីគ្រួសារ និងមិត្តភ័ក្ដិ គឺដោយសារខ្លួនជាប្រុសស្រលាញ់ប្រុស។ នៅពេលដែលអាថ៌កំបាំងនេះអាចនឹងបង្ហើប Simon ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលខ្លួនត្រូវទទួលខុសត្រូវចំពោះអារម្មណ៍ស្នេហារបស់ខ្លួន។
៦. “Sherlock Gnomes” ប្រាក់ចំណូល ៧លានដុល្លារ
បន្តពីសាច់រឿង "Gnomeo & Juliet” អ្នកទាំងពីរបានជួលកំពូលអ្នកស៊ើបអង្កេត Sherlock Gnomes ដើម្បីស្វែងរកកាតបាត់បង់របស់ដ៏អាថ៌កំបាំងមួយ។
៥. “Pacific Rim: Uprising” ប្រាក់ចំណូល ៩,២លានដុល្លារ
និយាយអំពីការផ្សងព្រេងរបស់ Jake Pentecost ជាកូនប្រុសរបស់ Stacker Pentecost ជួបជាមួយនឹងតួអង្គ Mako Mori ដើម្បីដឹកនាំអ្នកបើកយាន Jaeger ជំនាន់ថ្មី ដោយរួមបញ្ចូលទាំងអ្នកពូកែ Hacker វ័យ១៥ឆ្នាំ Amara ដើម្បីប្រឆាំងនឹងសត្រូវពួកសត្វចម្លែក Kaiju។
៤. “I Can Only Imagine” ប្រាក់ចំណូល ១០,៨លានដុល្លារ
ជាភាពយន្តនិយាយអំពីរឿងរ៉ាវពិតរបស់បទចម្រៀង "I Can Only Imagine" របស់ក្រុមចម្រៀង MercyMe ដ៏ល្បីមួួនិយាយអំពីថាមពលនៃការលើកលែងទោស។
៣. “Black Panther” ប្រាក់ចំណូល ១១,៣លានដុល្លារ
ជាភាពយន្តថ្មីពីផលិតកម្ម Marvel បង្ហាញពីដំណើរសាច់រឿងរបស់ T'Challa ស្ដេចនៃរាជាណាចក្រអាថ៌កំបាំង Wakanda ដែលប្រកបទៅដោយបច្ចេកវិទ្យាទំនើបៗ និងត្រូវប្រឈមមុខនឹងការដណ្ដើមអំណាចនៃជនខាងក្រៅម្នាក់ ដែលកើតមកពីកំហុសរបស់ឪពុក T'Challa។
២. “Tyler Perry's Acrimony” ប្រាក់ចំណូល ១៧,១លានដុល្លារ
និយាយអំពីប្រពន្ធដ៏ស្មោះត្រង់ម្នាក់ ដែលតែងតែស្ដាប់បង្គាប់និងធ្វើអ្វីតាមប្ដី បែរជាប្រែជាស្រ្ដីដ៏ខ្លាំងពូកែម្នាក់ដើម្បីស្វែងរកយុត្តិធម៌ឲ្យខ្លួនឯងក្រោយដឹងថាប្ដីខ្លួនកំពុងតែក្បត់។
១. “Ready Player One” ប្រាក់ចំណូល ៤១,២លានដុល្លារ
នៅពេលដែលកំពូលអ្នកផលិតពិភព VR ហៅថា the OASIS បាត់បង់ជីវិត លោកបានបញ្ចេញវីដេអូមួយដែលចង់ឲ្យអ្នកប្រើប្រាស់ OASIS ទាំងអស់ស្វែងរកវត្ថុមួយឈ្មោះថា Easter Egg ដែលអាចឲ្យអ្នកឈ្នះនោះទទួលបានទ្រព្យសម្បត្តិរបស់លោក។
បណ្ដា Trailer ភាពយន្តចំណូលថ្មី៖
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។