មកមើល រុស្ស៊ីបាញ់សាកល្បង មីស៊ីលអន្តរទ្វីបប្រភេទថ្មី កម្របានឃើញបំផុត (មានវីដេអូ)

  • 2018-04-02 02:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កាលពី​ថ្ងៃ​ទី២៩ ខែ​មីនា ម្សិលមិញ បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​ការ​បាញ់​សាកល្បង​ជា​លើក​ទី​ពីរ នូវ​មីស៊ីល​អន្តរទ្វីប​ប្រភេទ​ថ្មី (Sarmat)។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បញ្ជាក់​ថា ការ​បាញ់​សាកល្បង​នោះ ទទួល​បាន​ជោគជ័យ។

ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប Sarmat នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​តំបន់ Plesetsk Cosmodrome ដែល​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​រុស្ស៊ី។

មីស៊ីល​អន្តរទ្វីប Sarmat គឺ​ជា​សព្វាវុធ​ប្រភេទ​ថ្មី ដែល​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​បង្ហាញ​នៅ​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ កាលពី​ដើម​ខែ​មីនា ២០១៨ កន្លង​ទៅ។

តាម​ការ​បង្ហាញ​របស់​លោក ពូទីន មីស៊ីល​អន្តរទ្វីប​នេះ អាច​បាញ់​ទៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក និង​អាច​គេច​ចេញ​ពី​ខែ​ល​មីស៊ីល​បាន​ទៀត​៕

វីដេអូ​ការ​បាញ់​សាកល្បង​មីស៊ីល​អន្ដរទ្វីប​របស់​រុស្ស៊ី៖

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី