បើនៅតែធ្វើបែប ៦ យ៉ាងនេះ ទោះខំធ្វើការមួយជាតិក៏មិនមានដែរ
- 2018-04-02 03:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើនៅតែធ្វើបែប ៦ យ៉ាងនេះ ទោះខំធ្វើការមួយជាតិក៏មិនមានដែរ
ចន្លោះមិនឃើញ
មនុស្សខំប្រឹងធ្វើការភាគច្រើនគឺសុទ្ធតែមានក្ដីស្រមៃចង់ក្លាយជាអ្នកមាន ប៉ុន្តែអ្នកខ្លះក៏មិនបានដឹងដែរថាទង្វើមួយចំនួនដែលពួកគេធ្វើរាល់ថ្ងៃអាចរារាំងមិនឲ្យពួកគេក្លាយជាអ្នកមានបានឡើយ ទោះត្រូវប្រើពេលធ្វើការមួយជីវិតក៏ដោយ។ ជាក់ស្ដែង បើអ្នកមិនបញ្ឈប់ទម្លាប់មួយចំនួនខាងក្រោមនេះទេ ទោះធ្វើការមួយជាតិទៀតក៏មិនអាចក្លាយជាអ្នកមានបានដែរ៖
១. ខំធ្វើការ តែមិនប្រើភាពវៃឆ្លាត
ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថាការខំធ្វើការតែមួយមុខ មិនអាចធានាថាយើងនឹងទទួលបានជោគជ័យ ឬមានមាសប្រាក់ច្រើននោះឡើយ ប៉ុន្តែការធ្វើការដោយប្រើភាពវៃឆ្លាតទៅវិញទេទើបធ្វើឲ្យយើងទទួលបានទាំងអស់នេះមក។ ការខិតខំធ្វើការអាចឲ្យយើងរកបានចំណូលមួយចំនួនក៏ពិតមែន ប៉ុន្តែនៅពេលពេលវេលាកន្លងផុត លុយមួយចំនួននោះក៏វាមិនអាចរីកចម្រើនទៅណា។ ចង់ក្លាយជាអ្នកមាន អ្នកត្រូវអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច និងមានផែនការនាំប្រាក់ដែលរកបាននោះទៅបណ្ដាក់ទុនផ្សេងៗដែលយើងគិតថាអាចរីកចម្រើន។
២. ចាយលុយហួសមាឌ និងលើសពីអ្វីដែលចាំបាច់
ការចាយវាយសម្ញែងទ្រព្យមិនមែនជាគោលការណ៍របស់មហាសេដ្ឋីនោះទេ។ បើដឹងថាខ្លួនមានចំណូលតិច អ្នកគួរចែកឲ្យដាច់នូវអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់ ហើយព្យាយាមចំណាយតែលើអ្វីដែលចាំបាច់បានហើយ។
៣. ចាំតែប្រាក់ខែ
មនុស្សភាគច្រើនធ្វើការរង់ចាំតែថ្ងៃបើកប្រាក់ខែ ខណៈដែលអ្នកមានភាគច្រើនខិតខំធ្វើការឲ្យបានប្រាក់ច្រើនលឿនបំផុត ដោយការបង្កើតជំនួញ ឬរកចំណូលផ្សេងបន្ថែមពីលើការងារពេញម៉ោង។
៤. មិនកំណត់គោលដៅថាចង់មានប្រាក់សន្សំប៉ុណ្ណា
អ្នកមិនធ្លាប់កំណត់គោលដៅថាខ្លួនចង់បានអ្វី ហើយត្រូវមានប្រាក់សន្សំប៉ុន្មានៗទើបអាចបានរបស់នោះមក ដូចជាទិញផ្ទះ ទៅរស់នៅក្រៅប្រទេស ឬដើរលេងឆ្ងាយៗ ដោយរវល់តែមើលស្រាលខ្លួនឯង ខណៈពួកមហាសេដ្ឋី តែងតែមានគោលដៅ ហើយនឹងផ្ដោតលើគោលដៅរបស់ពួកគេរហូតទាល់តែបានសម្រេច។
៥. ចាយសិន សល់ប៉ុន្មានសឹមសន្សំ
បើចង់ក្លាយជាអ្នកមាន ត្រូវដកលុយសន្សំសិន សល់ប៉ុន្មានសឹមចាយ។ គួរបង្កើតទម្លាប់បែងចែកលុយសម្រាប់ចាយពេលអាសន្ន ឬសន្សំទុក ឲ្យហើយនៅគ្រប់ពេលដែលបានលុយមក។
៦. ជឿថាខ្លួនឯង គ្មានថ្ងៃក្លាយជាអ្នកមាន
សៀវភៅ The Secret ដែលជាសៀវភៅល្បីលំដាប់ពិភពលោក បានបង្រៀនថា បើចង់បានអ្វី ត្រូវមានភាពមោះមុត ជឿជាក់ និងខិតខំធ្វើយ៉ាងអស់ពីសមត្ថភាព ប៉ុន្តែបើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវជ្រើសរើសអ្វីពិសេសមួយដែលអាចធ្វើឲ្យអ្នកមាន និងជឿជាក់ឲ្យអស់ពីចិត្តថាអ្នកត្រូវតែមាន!! ប៉ុន្តែបើមិនជឿជាក់ខ្លួនឯង សូម្បី១%ក៏ដោយក៏ល្មមអាចឲ្យអ្នកក្របានដែរ ៕
ចុចអាន៖