សាកក្បាច់ងាយស្រួល ៥​យ៉ាង​នេះ ធានាថាបេះ​ដូងលែង​សូវ​ឈឺចាប់

  • 2018-04-02 05:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិន​អ្នក​មាន​ជួប​បញ្ហា គេង​មិន​លក់​ ចុកចាប់​សាច់​ដុំ​ អស់​កម្លាំង​ ឆ្អឹង​ពុក​ផុយ ឧស្សាហ៍​ឈឺក្បាល​ គ្មាន​តុល្យភាព​អ័រម៉ូន ជំងឺ​បេះដូង​ អស់​កម្លាំង​ តប់​ប្រមល់​ អ្នក​ច្បាស់​ជា​មាន​បញ្ហា​ជំងឺ​បេះ​ដូង​ហើយ ដូច្នេះ​គួរ​តែប្រញ៉ាប់ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ ឬ​មុនចាប់មានអការៈទាំង​នេះគួរតែព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖​

  • លំ​ហាត់ប្រាណ​៖ ចំណាយ​ពេលវេលា​ហាត់ប្រាណ​ឲ្យ​បាន​៣០​នាទី​ក្នុង​១​ថ្ងៃ​

  • បន្ថយ​ទម្ងន់​៖ ការកាត់បន្ថយ​ទម្ងន់​ទោះ​ជា​ក្នុង​បរិមាណ​តិ​ច​តួច​ក៏ដោយ ​ក៏​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់ ប្រព័ន្ធ​ស​សៃ​ឈាម​បេះ​ដូង​។​

  • បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​៖ កាត់បន្ថយ​អាហារ​រ​ហ័ស​ហើយ​ជំ​នួ​ស​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញ​ជាតិ និង​អាហារ​ទឹក​ដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។​

  • បង្កើន​ការ​ទទួលទាន​អូ​មេ​ហ្កា​៣៖ នៅ​ឆ្នាំ​២០០៤ រដ្ឋបាល​ផ្នែក​ឱសថ និង​ចំណីអាហា​ររបស់​អាមេរិក (FDA) បាន​អនុ​ម័ត​លើ​ការធានា​អះ​អាង​សុខភាព ​ដែលមាន​លក្ខណៈ​គ្រប់​គ្រាន់​ស្តី​អំ​ពី អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​៣ និង​ជួយ​កាត់បន្ថយ​ហា​និភ័យ​នៃ​ជំ​ងឺ​ស​សៃ​ឈាម​បេះ​ដូង សម្រាប់​អាហារ​ធម្មតា និង​អាហារ​បន្ថែម​ដែល​ផ្សំ​ពី EPA និង DHA អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​៣ និង តម្រូវការ​ផ្សេងៗ​ទៀត​ដាក់​ចេញ​ដោយ FDA ។​

  • ទទួលទាន​សា​ធាតុ​ចិញ្ចឹម​៖ ផលិតផល​ជំនួយ​បេះ​ដូង​ជា​សារធាតុ​ចិ​ញ្ចឹ​ម​សំ​ខាន់​មួយ​ជួយ​គាំទ្រ​សុខភាព​បេះ​ដូង​របស់​អ្នក​៕

ដោយ៖ ថា ម៉ាលីដា