អស់​ពាក្យ​នឹង​ថ្លែង! ល្បិច​​គេច​ពន្ធ​ទូរសព្ទ​នៅ​ប្រទេស​ចិន​សាហាវ​ដល់​ថ្នាក់​ហ្នឹង

  • 2018-04-02 08:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេច​ពន្ធ​ទូរសព្ទ ពី​ទឹកដី​ហុងកុង ចូល​ក្នុង​ប្រទេស​ចិន​ដីគោក​មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ តែ​វិធី​ដែល​ឈ្មួញ​ទុច្ចរិត​ប្រើ​កាន់តែ​មាន​ភាព​​ច្នៃ​ប្រឌិត​ខ្ពស់​​ សឹង​ថា​មិន​សរសើរ​មិនបាន។

មាន​រឿង​ហេតុ​ដែល​ទើប​កើតឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដែល​ប៉ូលិស​ព្រំដែន​ចិនដីគោក និង​ហុងកុង បាន​រក​ឃើញ Drone និង​ខ្សែ​លួស​មួយ​ចំនួន ដែល​ឈ្មួញ​ប្រើ​ដើម្បី​​លួច​គេច​ពន្ធ​ទូរសព្ទ​ខុស​ច្បាប់។

ក្រុម​ឈ្មួញ​ទុច្ចរិត​ប្រើប្រាស់ខ្សែ​លួស​ប្រវែង​ ២០០ម ​ប្រើ​ភ្ជាប់ Drone បញ្ជា​ឲ្យ​ហោះ​កាត់​របង​ព្រំ​ដែន​ទៅ​ខាង​ដី​ហុងកុង។ ពេល​ទៅ​ដល់​ គេ​ចង​ស្បោង​​ទូរសព្ទ iPhone ដែលជួសជុល​រួច (Refurbished iPhone) ប្រហែល​ពី ១០ ទៅ​ ២០គ្រឿង ដោយ​បញ្ជា​ Drone ហោះ​ឡើង​ហើយ​រំអិល​ពី​លើ​ខ្សែ​លួស​ដើម្បី​ធ្លាក់​ទៅ​ដី​ខាង​ចិន​ដី​គោក​។

ខាង​ក្រោម​នេះ​ជា​រូប​គូរ​បង្ហាញ​ខ្លីៗ នៃ​ដំណើរ​ការ​នៃ​ការ​គេច​ពន្ធ​ទូរសព្ទ​នេះ៖

តាម​ការ​សន្និដ្ឋាន​របស់​ប៉ូលីស ក្នុង​រយៈ​ពេល​មួយ​យប់ ឈ្មួញ​អាច​គេច​ពន្ធ​ទូរសព្ទ​បាន​ដល់​ទៅ​ជាង ១៥ ០០០ គ្រឿង​តាម​វិធី​នេះ។ នេះ​ជា​វិធី​ច្នៃ​ប្រឌិត ដ៏​ឆ្លាត​វាងវៃ​របស់​ឈ្មួញ​ទុច្ចរិត ដែល​ប៉ូលីស​វិះ​តែ​នឹង​តាម​មិន​ទាន់៕

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ ផាត សុវត្ថិ