មក​ស្គាល់​បងប្អូន​បង្កើត​របស់​សមាជិក​ក្រុម BLACKPINK ទាំងអស់គ្នា

  • 2018-04-03 01:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អ្នក​គាំទ្រ​របស់​ក្រុម​ BLACKPINK គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ច្បាស់​ថា​ ពួកគេ​មាន​សម្រស់​ស្រស់ស្អាត​ និង​គួរ​ឲ្យ​ស្រឡាញ់​យ៉ាង​ណា។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ ចង់​ជ្រាប​ថា​ តើ​បងប្អូន​របស់​សមាជិក​ក្រុម​ចម្រៀង​មួយ​នេះ​ មាន​មុខ​មាត់​យ៉ាង​ណា​ខ្លះ​ទៅ? ដូចនេះ​ សូម​ទស្សនា​ដូច​ខាង​ក្រោម៖

១. បង​ស្រី​របស់​ Rosé ឈ្មោះ​ Alice Park

នៅ​ពេល​រូប​ភាព​របស់​បងស្រី​របស់​ Rosé ត្រូវ​បាន​បង្ហាញ​ពាសពេស​បណ្ដាញ​អ៊ីនធឺណិត​ អ្នក​គាំទ្រ​ក្រុម​មួយ​ចំនួន​ស្ទើរ​មិន​ជឿ​ថា​ នាង​មាន​មុខ​ដូច​ Jisoo ជាង​ Rosé ទៅ​ទៀត។

Jisoo និង Alice

Alice បាន​សិក្សា​ផ្នែក​ច្បាប់​ នៅ​សាកលវិទ្យាល័យ​ Australian national University ក្នុងរដ្ឋធានី​ Canberra ក្នុង​ប្រទេស​អូស្ត្រាលី។

២. បង​ប្រុស​របស់​ Jisoo

Jisoo សមាជិក​អាយុ​ច្រើន​ជាង​គេ​របស់​ក្រុម BLACKPINK គឺ​កូន​ពៅ​នៅ​ក្នុង​គ្រួសារ។ ទោះ​បី​រូប​ថត​របស់​បងៗ​របស់​ តារា​ស្រី​រូប​នេះ​ មិន​មាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ប៉ុន្តែ​ Jisoo ក៏រម្លឹកអនុស្សាវរីយ៍​ជាមួយ​បង​ប្រុស​កាល​ពី​ក្មេង​ដែរ។ កាល​នោះ​ ពួកគេ​តែង​លេង​ឡាន​ជ័រ​ជាមួយ​គ្នា​យ៉ាងរីករាយ​ ហើយ​នាង​គឺជា​ក្មេង​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​បំផុត។

៣. Jennie និង​ Lisa

សមាជិក​ទាំង​ ២​នេះ​ សុទ្ធ​តែ​ជា​កូន​ទោល​ក្នុង​គ្រួសារ​ ប៉ុន្តែ​និស្ស័យ​បាន​នាំ​ពួកគេ​ឲ្យ​បាន​ក្លាយ​ជា​ក្រុម​តែ​មួយ។ លើស​ពី​នេះ​ទំនាក់ទំនង​របស់​ Jennie និង​ Lisa កាន់​តែ​ស្អិត​ល្មួត​ប្រៀប​ដូច​បងប្អូន​បង្កើត​ពិតៗ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញ​ចិត្ត​នឹង​ក្ដី​ស្រឡាញ់​របស់​អ្នក​ទាំង ២​ថែម​មួយ​កម្រិត៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី