ទោះមុខមិនស្អាត ក៏មានអ្នកចង់ក្បែរច្រើនដែរ បើមាន ៧ ប្រការនេះ

  • 2018-04-03 02:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“រូប​សម្បត្តិ​អាច​ទាញ​អ្នក​ឆ្ងាយ​ឲ្យ​ចូល​មក​ជិត តែ​អត្តចរិត​​ក៏​អាច​ដេញ​អ្នក​ជិត​ឲ្យ​ចេញ​ទៅ​ឆ្ងាយ" មែនហើយ ភាព​ទាក់ទាញ​តែ​សម្បក​ក្រៅ​អាច​ហៅ​អ្នក​ដទៃ​​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​រូប​អ្នក​ក៏​ពិត​មែន ប៉ុន្តែ​​ថា​តើ​អ្នក​អាច​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់​​​ចូល​ចិត្ត ហើយ​នៅ​ក្បែរ​អ្នក​បាន​យូរ​ប៉ុណ្ណា​គឺ​វា​អាស្រ័យ​ទៅ​លើ​អត្ត​ចរិត​ និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ទៅ​លើ​អ្នក​​នៅ​ជុំវិញ​ខ្លួន។

ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​នូវ​គុណ​សម្បត្តិ​ចំនួន ៧​ប្រការ​ដែល​អាច​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​ផង​ចង់​ចូល​ជិត និង​គោរព​ស្រឡាញ់​៖

រូបតំណាង

**១. អ្នក​​ជា​មនុស្ស​ល្អ មាន​គុណធម៌**

អ្នក​មាន​ភាព​ស្មោះត្រង់​ជាមួយ​អ្នក​ដទៃ មាន​គុណធម៌ និង​ទឹក​ចិត្ត​បរិសុទ្ធ ជា​មនុស្ស​មាន​របៀប តែ​មិន​តឹងតែង មាន​ចិត្ត​មេត្តា ដែល​​អាច​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់​ក្ដៅ ពេល​ដែល​នៅ​ក្បែរ។

២. អ្នក​ជា​មនុស្ស​មាន​សច្ចៈ

អ្នក​ដទៃ​ចង់​ចូល​​ក្បែរ​អ្នក​ក៏​ដោយ​សារ​អ្នក​រក្សា​ពាក្យ​សម្ដី ពាក្យ​សន្យា មិន​ស្ដោះ​ហើយ​លេប ដែល​ធ្វើ​ឲ្យ​អ្នក​ផង​គោរព និង​ជឿចិត្ត​អ្នក​បាន។

៣. អ្នក​ជា​មនុស្ស​មាន​សមត្ថភាព

អ្នក​ជា​មនុស្ស​ដែល​អាច​ពង្រីក​ចក្ខុវិស័យ​ឲ្យ​អ្នក​ដទៃ​។ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ អាច​ឲ្យ​អ្នក​ដទៃ​អាច​រៀន​សូត្រ​នូវ​អ្វី​ដែល​ពួក​គេ​មិន​អាច​ប្រើ​លុយ​ដើម្បី​ទិញ​បាន។

៤. អ្នក​ជា​មនុស្ស​ឆ្លាត

អ្នក​ជា​មនុស្ស​ដែល​អាច​ប្រឈម​នឹង​បញ្ហា​បាន​យ៉ាង​ល្អ និង​ពូកែ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា។

៥. អ្នក​ជា​មនុស្ស​​ពូកែ​លើក​ទឹក​ចិត្ត

អ្នក​មិន​ត្រឹម​តែ​មើល​ឃើញ​តម្លៃ​របស់​អ្នក​ដទៃ ប៉ុន្តែ​អ្នក​ថែម​ទាំង​ចេះ​សរសើរ​លើក​ទឹក​ចិត្ត​នូវ​ចំណុច​ពិសេស​របស់​ពួក​គេ​ថែមទៀត។

៦. អ្នក​ជា​មនុស្ស​​រួសរាយ ចេះ​លេង​សើច

អ្នក​តែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​សើច​ និង​មាន​អារម្មណ៍​ល្អ ហើយ​អ្នក​ដែល​នៅ​ជិត​ខ្លួន​អ្នក​ គឺ​មិន​សូវ​មាន​អារម្មណ៍​ស្ត្រេស​នោះ​ឡើយ។

៧. អ្នក​ជា​មនុស្ស​ម៉ឺងម៉ាត់

អ្នក​មាន​ភាព​ប្រាកដ​ប្រជា​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ពួក​គេ​មាន​ភាព​គង់វង្ស​យូរ​អង្វែង។

រឿង​មួយ​ចំនួន បើ​ទោះ​បី​អ្នក​គិត​ថា​ខ្លួន​ឯង​ដឹង​ច្បាស់​ខ្លាំង​យ៉ាង​ណា ក៏​គួរ​កុំ​ទាន់​និយាយ​រហូត​ដល់​អស់​​សាច់ ​កុំ​ទាន់​ជឿ​ឲ្យ​អស់​ពី​ចិត្ត​អស់​ពី​ថ្លើម ហើយ​ក៏​កុំ​ទាន់​វាយ​តម្លៃ បន្ទោស​ស្ថានការណ៍​តែ​មួយ​មុខ ព្រោះ​ភាព​ជោគជ័យ​មិន​បាន​កើត​ឡើង​ដោយ​សារ​អ្នក​យក​ឈ្នះ​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ ប៉ុន្តែ​​វា​អាស្រ័យ​ថា​តើ​អ្នក​​អាច​ជួយ​ដល់​មនុស្ស​តិច​ ឬ​ច្រើន​ប៉ុណ្ណា ៕

  • Sabay ត្រូវការរើស Corporate Sales Executives ៥ នាក់ ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី