ធ្លាយ​​តម្លៃ​ Huawei P20 Pro លក់​នៅថៃ មិន​ដល់ ១ ០០០ ដុល្លារ​ទេ

  • 2018-04-03 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​អឺរ៉ុប​តម្លៃ​ស្មាតហ្វូន P20 ហក់​ក្បែរ ៨០៥ ដុល្លារ និង P20 Pro ដល់ ១ ១១៥ ដុល្លារ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ ហាក់​មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​តែ​ម្តង។

បើ​យោង​តាម​គេហទំព័រ MXPhone បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ដែល​ឈរ​លំដាប់​ទី ១ ផ្នែក​កាមេរ៉ា​ពី​ DxOMark ម៉ូឌែល P20 នឹង​មាន​តម្លៃ ១៩ ៩០០ បាត ឬ​ប្រហែល ៦៣៧ ដុល្លារ ស្រប​ពេល P20 Pro ថ្លៃ ២៧ ៩០០ បាត ឬ​ប្រហែល ៨៩៥ ដុល្លារ ។ ប៉ុន្តែ​ប្រភព​ដដែល​ពុំ​បាន​ទម្លាយ​ចេញ​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ថា​ជា​ប្រភេទ RAM ឬ ROM ទំហំ​បែប​ណា​នោះ​ទេ។

រំឭក​ថា Huawei បាន​ដាក់​បង្ហាញ​ស្មាតហ្វូន​សេរ៊ី​ក្រោយ​ទាំង ២ ម៉ូឌែល​កាល​ពី​ថ្ងៃ​ទី ២៧ មិនា​កន្លង​ទៅ ដោយ​រៀមច្បង P20 Pro វិវត្ត​ដល់​បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់​ដំបូង​គេ​បង្អស់ គាំទ្រ​ការ​ដំឡើង​កម្រិត ISO ដល់ ១០២ ៤០០ បន្សំ​ការ​រចនា​តួ​ខ្លួន​ស្រដៀង​នឹង iPhone X អម​កម្លាំង​ម៉ាស៊ីន​ខ្លាំង​មិន​ចាញ់​ស្មាតហ្វូន​ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះ។

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/iTqDWW

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly | mxphone   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី