អស់​លុយ​មិន​តិច​ទេ ត្រឹម Printer សោះ​ ដឹក​សុទ្ធ​តែ​យាន​អវកាស (មាន​វីដេអូ)

  • 2018-04-03 04:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​អវកាស​អន្តរជាតិ ឬ​ដែល​យើង​ហៅ​ថា ISS របស់ NASA នឹង​ផ្លាស់​ប្ដូរ​ Printer ចាស់​របស់​ខ្លួន​ដែល​មាន​អាយុ​កាល​ជាង ១៧ឆ្នាំមក​ហើយនោះ ​ក្នុង​សប្ដាហ៍​នេះ។ ម៉ាស៊ីន Printer ថ្មី​ដែល​នឹង​ត្រូវ​ទៅ​ជំនួស ជា​ក្រុមហ៊ុន HP ម៉ូដែល Envy ISS ​បាន​បង្ហោះ​ចូល​ក្នុង​បរិយាកាស​ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្នុង​បេសកកម្ម CRS-14 ដែល​ត្រូវ​បាន​បង្ហោះ​ដោយ រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX។

ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

ម៉ាស៊ីន Printer នេះ​ផលិត​ពី​សារធាតុ​ដែល​ធន់​នឹង​កម្ដៅ មិន​ឆាប​ឆេះ​ឡើយ។ ម៉្យាង​ទៀត ដោយ​គុណ​បុណ្យ​បច្ចេកវិទ្យា 3D Printing ធ្វើ​ឲ្យ Printer នេះ​អាច​ធ្វើ​ការ​បាន​គ្រប់​ទី​តាំង​មិន​ថា​ដាក់​ក្រឡាប់​ចុះ ឬ​ក៏​បញ្ឈរ​ឡើយ ព្រោះ​គ្រប់​គ្នា​ដឹង​ហើយ​ថា​ក្នុង​លំហអាកាស គ្មាន​ទំនាញ​​ដូច​ជា​ផែនដី​ទេ ​ជា​ហេតុ​ធ្វើ​ឲ្យ​វត្ថុ​ផ្សេងៗ អាច​អណ្ដែត​ឡើង​យ៉ាង​ងាយ។ វា​ក៏​មាន​មុខងារ​ការពារ ការ​ហូរជ្រាប​ទឹក​ថ្នាំ​ផងដែរ​ ដែល​អាច​ជួយ​មិន​ឲ្យ​មាន​ការ​ខ្ជះ​ខ្ជាយ​លើ​ការ​ប្រើ​ប្រាស់​ទឺក​ថ្នាំ។

ជាមធ្យម ស្ថានីយ​អវកាស​អន្តរជាតិ​ ប្រើ​ប្រាស់​ក្រដាស​សម្រាប់ Print ឯកសារ​ការងារ ឬ​រូបថត ដល់​ទៅ​ ១ ០០០ សន្លឹក​ឯណោះ​ប្រចាំ​ខែ។ ដូច្នេះ បេសកកម្ម CRS-14 នេះ​បាន​នាំ​យក​របស់​ចាំ​បាច់​សឹង​គ្រប់​បែប​យ៉ាង​សម្រាប់​ពួកគេ តែ​អ្វី​ដែល​ចាំបាច់​សម្រាប់​ការងារ​បំផុត​នោះ គឺ​កុំព្យូទ័រ​ HP Zbook Workstation ចំនួន ១២០ គ្រឿង និង HP Envy ISS Printer នេះ​ចំនួន ២ គ្រឿង​ផង​ដែរ។

គ្រាប់​រ៉ុកកែត Falcon 9

នេះ​ជា​វីដេអូ​ទាំងស្រុង​ពី​ការ​បង្ហោះ​យាន Falcon 9 របស់ SpaceX ក្នុង​បេសកកម្ម CRS-14៖

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ ផាត សុវត្ថិ