តាំង​ពី​បែក​គ្នា​ពី Gigi Hadid តារា​ចម្រៀង Zayn ហាក់​ប្លែក​ជាង​មុន

  • 2018-04-04 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ថ្ងៃ​ច័ន្ទ ទី០២ ខែ​មេសា ឆ្នាំ​២០១៨​នេះ តារា​ចម្រៀង Zayn Malik បាន​បង្ហោះ​រូប​ភាព​លោក​មួយ​សន្លឹក ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ក្នុង​រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​នោះ តារា​ចម្រៀង​វ័យ ២៥ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​លោក​សឹង​តែ​មិន​ស្គាល់ ដោយ​លោក​មាន​លេង​ម៉ូដ​សក់​ថ្មី។ ជាមួយ​នឹង​ពាក្យ​ពេចន៍​ខាង​ក្រោម​ថា៖ "Serious tings” ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ "ពណ៌​ដិត​ខ្លាំង" តារា​ចម្រៀង​រូប​នេះ បាន​ផ្លាស់ប្ដូរ​ពណ៌​សក់​របស់​លោក​ទៅ​ជា​ពណ៌​បៃតង។ អម​ជាមួយ​ឡិន​ភ្នែក​ពណ៌​បៃតង​ដែរ​នោះ ម្ចាស់​បទ "Pillow Talk” រូប​នេះ​ពិត​ជា​​មាន​ភាព​ខុស​ប្លែក​ពី​មុន​ឆ្ងាយ។

ដោយ​សារ​តែ​រូបរាង​ខុស​ប្លែក និង​ទាក់ទាញ​ចំពោះ​អ្នក​គាំទ្រ​បែប​នេះ តារា​ចម្រៀង Zayn ទទួល​បាន​ចំនួន​អ្នក​ចូលចិត្ត​ជាង ១​លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី