ម្ចាស់​ iPhone 5s កុំ​ហក់​លោត​ដល់​ iOS ​ជំនាន់​កប់​ពេក បើ​មិន​ចង់​ទឹក​ភ្នែក

  • 2018-04-04 04:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​iOS 11 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ចុង​ក្រោយ​មួយ​ ដែល​មាន​បន្ថែម​មុខងារ​ពិសេសៗ​លើស​ iOS 10 ធ្វើ​ឲ្យ​​ការ​ប្រើ​​ប្រាស់​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ជា​ពិសេស​ចំពោះ​ការ​បើក​អ៊ីនធឺណិត​ទូរសព្ទ។

iOS 11 នេះ​ដែរ​អាច​ដំឡើង​បាន​ចាប់​ពី​ iPhone 5s ឡើង​ដល់​ iPhone X។ ត្បិត​ថា​ iPhone 5s អាច​ទ្រាំទ្រ​នឹង​ iOS 11 បាន​មែន​ពិត​ ប៉ុន្តែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​ បាន​ធ្វើ​ឲ្យ​ iPhone 5s ដំណើរ​ការ​យឺត​ជាង​មុន​ឆ្ងាយ​ បើ​ប្រៀប​នឹង​ iOS 10។

ជាក់​ស្ដែង​ខាង​ក្រោម​នេះ​ ជា​វីដេអូ​​ប្រៀបធៀប​អំពី​ដំណើរ​ការ​របស់​ iPhone 5s ដែល​ប្រើ​ iOS 10.2.1 និង iOS 11.2.5 ៖

បាន​មើល​វីដេអូ​ខាង​លើ​អ្នក​នឹង​ឃើញ​ជាក់​ច្បាស់​ថា​ iOS 10.2.1 មាន​ដំណើរ​ការ​លឿន​ជាង​ iOS 11.2.5 គួរ​ឲ្យ​កត់​សម្គាល់​ ទាំង​លើ​ការ​បើក​ទូរសព្ទ និង​ការ​ដំណើរ​ការ​កម្មវិធី​មួយ​ចំនួន។

ហេតុ​នេះ​ម្ចាស់​ iPhone 5s មុន​សម្រេច​ដំឡើង​ទៅ​កាន់​ iOS 11 ត្រូវ​ពិចារណា​ឲ្យ​មែន​ទែន​ ថា​ចង់​បាន​មុខងារ​ថ្មី​​ ឬ ចង់​បាន​ទូរសព្ទ​ដែល​ដើរ​លឿន​នោះ។ គួរ​ដឹង​ថា​ iOS 11 នេះ​ក៏​បាន​ធ្វើ​ឲ្យ​ iPhone ម៉ូដែល​ដទៃ​ដំណើរ​ការ​យឺត​ជាង​មុន​បន្តិច​បន្តួច​ដែរ ប៉ុន្តែ​វា​មិន​យឺត​ខ្លាំង​ដូច​ជា​ iPhone 5s នោះ​ទេ៕

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម