Jailbreak អាច​ល្អ ឬ​មិន​ល្អ នេះជា​ហេតុផល

  • 2018-04-04 01:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Jailbreak បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ ដោយ​លុប​ចោល​រនាំង​ព្រំដែន​កំណត់​ដោយ Apple ដែល​ត្រឹម​អាច​ដំឡើង​កម្មវិធី​ពី App Store។ ទូរសព្ទ​ដែល​បាន Jailbreak អាច​ដំឡើង​កម្មវិធី​ក្រៅ​ពី App Store បាន។ 

ការ Jailbreak ខុសគ្នា​ពី​ការ Unlock iPhone។ បើ​អ្នក​ទិញ iPhone ពី​ក្រុមហ៊ុន​ណាមួយ​​ដែលជាប់កិច្ច​សន្យាឧទាហរណ៍ អ្នក​ត្រូវ​ប្រើ SIM Card របស់ O2 នេះ​មាន​ន័យ​ថា iPhone ត្រូវ​បាន Lock ទៅ​នឹង​បណ្ដាញ​នោះ​។ 

ការ Unlock iPhone កែប្រែ iPhone ឲ្យ​អាច​ដំណើរការ​បាន​លើ​បណ្ដាញ ឬ SIM Card ផ្សេង​ទៀត​បាន​។ តែ​អ្នក​នៅ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ផ្លូវ​ការ​ដដែល​។ 

ហេតុផល​ក្នុង​ការ Jailbreak iPhone

១. វា​ជា​ទូរសព្ទ​អ្នក ហើយ​អ្នក​គួរ​តែ​អាច​ធ្វើអ្វី​តាម​ដែល​អ្នក​ចង់​បាន​។​

២. អ្នក​អាច​ទាញ​យក​កម្មវិធី​ពី​គ្រប់​ទីកន្លែង មិនមែន​ត្រឹម​តែ​ពី App Store នោះ​ទេ​។

៣. អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ជំនួស​នឹង​កម្មវិធី​មាន​ស្រាប់​ក្នុង iOS ដែល​អាច​មាន​មុខងារ​ជាច្រើន​​ទៀត។

៤. អ្នក​អាច​កែប្រែ​រូបរាង​ផ្សេងៗ​របស់​កម្មវិធី​ ឬ​ប្រព័ន្ធ​ ដូចជា Theme ឬ​ icon ជាដើម​។

ការ Jailbreak iPhone អាច​ធ្វើ​បាន​ តែ​អាច​បាត់បង់​ការ​ធានា​ពី​ក្រុមហ៊ុន​។ យ៉ាង​ណា​ក៏​ដោយ​មុន​ពេល​អ្នក​សម្រេច​ចិត្ត Jailbreak គួរ​ធ្វើការ Back up ទិន្នន័យ​ទុក​ករណី​មាន​បញ្ហា​ ដូចជា​រក្សា​ជំនាន់​ទូរសព្ទ​មិន​បាន Jailbreak ងាយស្រួល​ត្រលប់​ក្រោយ​វិញ​។ 

ហេតុផល អ្នក​មិន​គួរ Jailbreak iPhone

១. ធ្វើ​ឲ្យ​បាត់បង់​ការ​ធានា​របស់ iPhone។

២. ការ Jailbreak iPhone មាន​ន័យ​ថា​អ្នក​បាន​លុប​រនាំង​សុវត្ថិភាព​របស់ Apple អាច​មាន​បញ្ហា​ដូចជា​កម្មវិធី​គាំង ឬ​មាន​មេរោគ​។

៣. រាល់​ពេល​ធ្វើ​កំណែទម្រង់ iOS ថ្មី នឹង​បាត់បង់​ការ Jailbreak។ បើ​មិន​ចង់ អ្នក​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​បន្ថែម ទម្រាំ​កំណែ​ទម្រង់​ថ្មី​អាច Jailbreak បាន។

៤. iPhone អាច​ឧស្សាហ៍​គាំង​, មុខងារ ឬ​កម្មវិធី​ជាច្រើន​លែង​ដំណើរការ ហើយ​ថាមពល​ថ្ម​ក៏​ឆាប់​អស់​ដែរ​។

Apple​ និយាយ​អ្វី​ខ្លះ​ពី​ការ Jailbreak

កំណែទម្រង់​ថ្មីៗ​របស់ iOS តែងតែ​លុប​កម្មវិធី Jailbreak ចេញ​ពី iPhone និង​ផ្លាស់ប្ដូរ​វិធី​ការពារ​បច្ចេកទេស Jailbreak។ Apple បារម្ភ​ពី​ចំណុច​ទាំង​នេះ​៖

  • សុវត្ថិភាព៖ ការ Jailbreak លុប​ចោល​នូវ​ស្រទាប់​សុវត្ថិភាព​លើ iPhone។ 
  • អស្ថិរភាព​៖ ការ Jailbreak បណ្ដាល​ឲ្យ iPhone មាន​ដំណើរការ​ខុស​ឆ្គង ឬ​មិន​ប្រក្រតី​។
  • ថាមពល​ថ្ម​ខ្សោយ​៖ កម្មវិធី និង Service នានា ប្រហែល​ជា​ដំណើរការ​មិន​បាន​ត្រឹមត្រូវ ដែល​អាច​ចំណាយ​ថាមពល​ថ្ម​ច្រើន​។
  • ការ​ប្រើ​ទិន្នន័យ ឬ​សំឡេង​មិន​គួរ​ឲ្យ​ទុក​ចិត្ត​។
  • ការ​រំខាន Service ផ្សេងៗ៖ Services ដូចជា Visual Voicemail, Weather និង Stocks រំខាន ឬ​មិន​អាច​ប្រើ​បាន​។  iCloud, Exchange និង Apple Push Notification ដំណើរការ​មិន​ប្រក្រតី​លើ Device Jailbreak រួច។ 
  •  អសមត្ថភាព​ធ្វើ​កំណែទម្រង់​៖ ដោយសារ​កំណែ​ទម្រង់​ថ្មី​របស់ Apple បាន​លុប​ចោល​កម្មវិធី​ Jailbreak ដូច្នេះ​អ្នក​ប្រើ​ទូរសព្ទ Jailbreak ជា​ច្រើន​មិន​ចង់​ធ្វើ​កំណែទម្រង់​នោះ​ទេ​។ នេះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ទូរសព្ទ​ហួស​សម័យ​៕ 

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី