Fornite លើ iOS លែង​ត្រូវ​ការ​កូដ Invite ឥឡូវ Download ភ្លាម បើក​លេង​បាន​ភ្លែត

  • 2018-04-03 12:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ក្រុមហ៊ុន Epic Games បាន​បើក​ឲ្យ​អ្នក​ប្រើប្រាស់​ឧបករណ៍ iOS មាន​សិទ្ធ់ិទាញ​យក​ទៅ​លេង​សាកល្បង​នូវ​ហ្គេម Fornite កំណែ Beta។ គ្រា​នោះ​ប្រសិន​បើ​អ្នក​ចង់​ចូល​លេង ចាំ​បាច់​ត្រូវ​មាន​កូដ Invite ពី​ក្រុមហ៊ុន ​ឬ​មិត្តភ័ក្ដិ​ឯ​ទៀត ប៉ុន្តែ​ក្នុង​កំណែ​ផ្លូវការ​ទើប Update ថ្មីៗ​នេះ លែង​សាំញ៉ាំ​បែប​នោះ​ទៀត​ហើយ។

ផ្អែក​តាម​ការ​ប្រកាស​លើ​គេហទំព័រ Twitter ពី​គណនី Epic Games បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ទាញ​យក​ដោយ​សេរី​នូវ​ហ្គេម Fortnite ចេញ​ពី App Store ហើយ Log In ចូល​លេង​ភ្លាមៗ​តែ​ម្ដង ជាមួយ​វគ្គ​បាញ់​ប្រហារ​អ្នក​លេង ១០០ នាក់។

ប៉ុន្តែ​ឧបករណ៍​ដែល​គាំទ្រ​មាន​ចាប់​ពី​ម៉ូឌែល iPhone SE, iPhone 6s, iPhone 7, iPhone 8 និង iPhone X ក៏​ដូច​ជា iPad Mini 4, iPad Air 2, iPad (2017) និង iPad Pro ជា​ដើម លើកលែង​តែ​សេរ៊ី​ចាស់ iPhone 5s, iPhone 6/6 Plus, iPad Air, Mini 2/3 និង iPod Touch គឺ​គ្មាន​សំណាង​ឡើយ។

ទស្សនា​វីដេអូ Trailer:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា