ច្បាប់​ម៉ាឡេស៊ី​ថ្មី អ្នក​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ​អាច​ត្រូវជាប់គុក​ដល់​ ៦ ឆ្នាំ​

  • 2018-04-03 03:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​អនុម័ត​ច្បាប់​ថ្មី​​​កាល​ពី​ម្សិលមិញ​នេះ​ ដោយ​​នឹង​ដាក់​ទោស​​ប្រជាពលរដ្ឋ​​នៅ​បណ្ដាញ​សង្គម​ ឬ អ្នក​​ផ្សាយ​ដំណឹង​​បែប​ឌីជីថល​ ដែល​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ​ ជា​មួយ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ ១២៣ ០០០ ដុល្លារ​ និង អាច​ត្រូវ​ជាប់​​គុក​រយៈពេល​ដល់​ ៦ ឆ្នាំ​ទៀត​ផង។

រូបតំណាង

ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​​នេះ​បាន​អនុម័ត​ ដោយ​មាន​ការ​រិះគន់​ថា​នឹង​អាច​បង្អាក់​ដល់​សិទ្ធ​បញ្ចេញ​មតិ​ និង​អាច​​ជួយ​បិទ​បាំង​​រឿង​អាស្រូវ​​មាន​ទំហំ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​ទៀត​ផង។

លោក Najib Razak នាយករដ្ឋមន្ត្រី​ប្រទេសម៉ាឡេស៊ី

ករណី​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​​នឹង​ត្រូវ​ដោះស្រាយ​ដោយ​​តុលាការ​ឯករាជ្យ​មួយ ហើយ​អ្នក​ល្មើស​ច្បាប់​អាច​គិត​បញ្ចូល​ទាំង​អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​ទឹក​ដី​ម៉ាឡេស៊ី​​ ដរាប​ណា​ពួក​គេ​សរសេរ​រឿង​រ៉ាវ​អំពី​ប្រទេស​នេះ រួម​ទាំង​ប្រជាជន​នៃ​ប្រទេស​នេះ។

ច្បាប់​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ឲ្យ​និយមន័យ​ "ព័ត៌មាន​ក្លែង​ក្លាយ​" ថា​ជា​ព័ត៌មាន, ដំណឹង, ទិន្នន័យ និង របាយការណ៍​ណា​ដែល​​​មិន​ពិត​ទាំង​ស្រុង ឬ មិន​ពិត​​ខ្លះៗ។ ព័ត៌មាន​នេះ​រួម​មាន​រឿង​រ៉ាវ, វីដេអូ ឬ ​ជា​ខ្សែ​អាត់​សំឡេង។

​​​​​​​​​ម៉ាឡេស៊ី​ជា​ប្រទេស​ដំបូង​គេ​មួយ​ដែល​​បង្កើត​ការ​ហាមឃាត់​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ដាក់​ទោស​លើ​គូភាគី​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នេះ។ ប្រទេស​ដទៃ​ទៀត​ជុំវិញ​ពិភពលោក​កំពុង​ស្វែង​រក​វិធី​ដើម្បី​ដោះស្រាយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ក្នុង​ប្រទេស​ជាតិ​របស់​ខ្លួន​ ដែល​ក្នុង​នោះ​រួម​មាន​អាល្លឺម៉ង់ និង ហ្វីលីពីន​ជា​ដើម៕

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន​៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង