HMD គ្រោង​យក​ទូរសព្ទ Nokia ជាង ២០ ឆ្នាំ​មុន​មក​សម្រិតសម្រាំង​ដាក់​លក់​ឆ្នាំ​ក្រោយ

  • 2018-04-02 11:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ញឹកញយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក្រុមហ៊ុន HMD Global ដែល​កាន់កាប់​លើ​ស្លាកយីហោ Nokia បាន​វិល​ទៅ​ទាញ​យក​ទូរសព្ទ​សេរ៊ី​ចាស់​ជា​ច្រើន​ម៉ូឌែល​សោត​យ៉ាង​ដូច​ជា Nokia 3310 និង 8810 វិវត្ត​ឡើង​ប្រើ 4G ទើប​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍ MWC 2018 កន្លង​ទៅ។ ដោយ​សង្កេត​ឃើញ​ការ​អាប់ដែត​ទាំង​នេះ ទទួល​បាន​ការ​គាំទ្រ​ក្រុមហ៊ុន​ហ្វាំងឡង់​ក៏​សម្លឹង​ឃើញ​ម៉ូឌែល​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ Nokia 2010 គ្រោង​រចនា​ជា​ថ្មី មក​ក្រឡុក​ទីផ្សារ​នា​ឆ្នាំ​ក្រោយ។

រូបតំណាង Nokia 2010 សេរ៊ីឆ្នាំ ១៩៩៤

ប្រភព​ពី​សារព័ត៌មាន *Androidauthority* បាន​ចុះ​ផ្សាយ​ថា​ទូរសព្ទ​សម័យ​ថ្មី Nokia 2010 នឹង​វិវត្ត​មក​បង្ហាញ​ខ្លួន​អំឡុង​ឆ្នាំ ២០១៩ ដើម្បី​ជា​គោលដៅ​អបអរ​ខួប​ **២៥ ឆ្នាំ** ​នៃ​ការ​បង្ហាញ​ខ្លួន​ដំបូង​នា​ឆ្នាំ ១៩៩៤។ មុខងារ​ពិសេសៗ​ដែល​រំពឹង​ទុក​រួម​មាន​ការ​បើក​ឲ្យ​គាំទ្រ​ប្រព័ន្ធ 4G LTE បន្សំ​នឹង​ប្រព័ន្ធ Smart Feature អាច​ប្រើប្រាស់​វិទ្យុ FM និង​ដំណើរការ​បាន​នូវ​បណ្តាញ​សង្គម Facebook ឬ WhatsApp ជា​ដើម។

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី