កុំ​​ភ្ញាក់​ផ្អើល​ បើ​ឃើញ​ដំណឹង​ថា​ Mark Zuckerberg ចាក​ចេញ​ពី​ Facebook

  • 2018-04-02 04:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​សារព័ត៌មាន​ Fossbytes បាន​ចេញ​ផ្សាយ​ថា​លោក​​ Mark Zuckerberg ​បាន​ចាក​ចេញ​ពី​ Facebook ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ធ្វើ​ឲ្យ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់។

ដំណឹង​នេះ​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដោយ​មាន​អ្នក​ខ្លះ​យល់​ថា​ជា​ដំណឹង​ពិត ដោយ​ខ្លះ​ទៀត​​នៅ​មិន​ទាន់​ជឿ​នៅ​ឡើយ។ តាម​ពិត​ទៅ​ ដំណឹង​ដែល​ចុះ​ផ្សាយ​នេះ​គឺ​ជា​ការ​បោកប្រាស់​មួយ​ ដែល​​សារព័ត៌មាន​ Fossbytes បាន​ធ្វើ​ឡើង​ ដើម្បី​អបអរ​ថ្ងៃ​ April Fool's Day ដែល​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​ទី​ ១ ខែ​មេសា។

​Fossbytes ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ April Fool's Day នេះ​នៅ​ខាង​ចុង​នៃ​ព័ត៌មាន​របស់​ខ្លួន​ដែរ ប៉ុន្តែ​នៅ​តែ​មាន​មហាជន​មួយ​ចំនួន​​ជឿ​ថា​វា​ជា​ដំណឹង​ពិត ព្រោះ​តែ​មិន​បាន​អាន​ដល់​ចប់៕​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

​​​​

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី