មុខងារមួយលើ Facebook អ្នកប្រើមិនចាប់អារម្មណ៍ តែមានប្រយោជន៍

  • 2018-04-01 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ទាញ​យក​ទិន្នន័យ​ពី Facebook មិន​សូវ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ដឹង​នោះ​ដែរ តែវាមានសារប្រយោជន៍សម្រាប់អ្នកប្រើ។

ចំណុច​ទាំង​នេះ អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​៖

  • Messages: រាល់​សារ​ឆ្លើយ​ឆ្លង អ្នក​ធ្លាប់​បាន​ប្រើប្រាស់​។
  • Security: បង្ហាញ​ពេល​ណា​អ្នក​បើក Facebook។
  • Ads: បង្ហាញ​ពាណិជ្ជកម្ម​លើ Facebook អ្នក​បាន​ចុច​។
  • Applications: បង្ហាញ​បញ្ជី​កម្មវិធី និង​សេវាកម្ម​អ្វី អ្នក​កំពុង​ប្រើ​

១. ដំបូងចូល​ទៅ​កាន់​ទំព័រ Facebook > ចុច​លើ​សញ្ញា​ព្រួញ​ចុះ​ក្រោម ខាងស្តាំ​ផ្នែក​ខាងលើ​ទំព័រ  ស្ថិត​នៅ​ក្បែរ​នឹង​សញ្ញា ? (Quick Help) > ជ្រើសរើស Settings។

២. ចូល​ទៅ​កាន់​ General > ត្រង់ General Account Settings ស្វែងរក Link ពាក្យ​ថា Download a copy of your Facebook data រួច​ចុច​លើ​វា​។

៣. ទំព័រ​បន្ទាប់​មាន​ចំណងជើង Download Your Information > ចុច​លើ​ Link ពាក្យ​ថា​ Start My Archive > អ្នក​នឹង​ឃើញ​ព័ត៌មាន​បង្ហាញ​ចំនួន​នាទី​ក្នុង​ការ​ទាញ​យក​ទិន្នន័យ (Archive)។

Facebook នឹង​ផ្ញើរ​អ៊ីមែល ទៅ​កាន់​អាសយដ្ឋាន​(អ៊ីម៉ែលអ្នក​មាន​ក្នុង Profile ដើម្បី​បញ្ជាក់​ពី​ទិន្នន័យ​អ្នក​បាន​ស្នើ​សុំ > អ៊ីមែល​មួយ​ទៀត នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ទិន្នន័យ​អាច​ទាញ​យក​បាន​។ 

៤. ត្រួតពិនិត្យ​អ៊ីមែល រួច​ចុច​លើ Link  សម្រាប់​ទាញ​យក​។

៥. ចុច​លើ Link ក្នុង​អ៊ីមែល Browser នឹង​ត្រលប់​ទៅ​ទំព័រ Download Your Information > តែ​នឹង​មាន Link ទាញ​យក File Archive > រួចចុច​លើ​វា​ដើម្បី​ដំណើរការ​ទាញ​យក​។ 

៦. ផ្ទាំង​មួយ​នឹង​បង្ហាញ​ស្នើ​លេខ​សំងាត់ Facebook របស់​អ្នក​។ អ្នក​ត្រូវបញ្ចូល​លេខ​សំងាត់ > ចុច​លើ​ប៊ូតុង Submit ដើម្បី​ដំណើរការ​ជាករស្រេច។

របៀប​បើក​មើល​ទិន្នន័យ Facebook របស់​អ្នក​

Facebook ផ្តល់​ទិន្នន័យ​អ្នក​ជា​ទម្រង់​គេហទំព័រ​តូច​មួយ​។ រាល់ Files ស្ថិត​ក្នុង Folder ហើយ​បើ​អ្នក​បើក Folder អ្នក​នឹង​ឃើញ File មួយ index.htm។ អ្នក​បើក​ដំណើរការ File នោះ វា​នឹង​បើក​ក្នុង Browser។ 

វាជាទំព័រ Profile មួយផ្ទាំងដែល​ផ្តល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​លើ Facebook > ចុច​លើ Link ណា​មួយ​ក្រោម​រូបភាព​អ្នក នឹង​ឃើញ​ទិន្នន័យ​ផ្សេង​ទៀត​។ 

ចំណាំ៖ រយៈពេលទាញ​យក​អាស្រ័យ​លើ​ទំហំ​ទិន្នន័យ។

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PCworld   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី