ខាងក្រោមនេះគឺជាបណ្ដុំរូបភាពចំនួន ១២ សន្លឹកដែលមានបង្ហាញថាពេលវេលា និង ភាពជោគជ័យបានធ្វើឲ្យបុគ្គលបច្ចេកវិទ្យាល្បីៗចំនួន ៧ រូបប្រែប្រួលបែបណាខ្លះ ៖
- កាលឆ្នាំ ២០០៥ ពេលដែល Amazon នៅជាក្រុមហ៊ុនលក់សៀវភៅនៅឡើយ លោក Jeff Bezos តែងពាក់អាវក្រៅ លាយជាមួយនឹងអាវសាច់កំណាត់ពីក្នុង។
- ពេលនេះលោក Jeff មានការផ្លាស់ប្ដូរគួរឲ្យកត់ស្គាល់ ដោយបានកោរសក់ក្បាល និងមានដងខ្លួនរឹងមាំជាងពីមុនទៀតផង។
- ស្ថាបនិក PayPal ពីរូប មានលោក Peter Thiel និង Elon Musk ស្លៀកពាក់សាមញ្ញបំផុត នៅក្នុងឆ្នាំ ២០០០។
Peter Thiel ឆ្វេង និង Elon Musk ស្ដាំ
- បច្ចុប្បន្ននេះ ក្នុងនាមជានាយកប្រតិបត្តិ Tesla Motors លោក Elon ហាក់លេងខ្លួនកាលីបជាងមុន។
- ចំណែកលោក Peter ក៏ផ្លាស់ប្ដូរការស្លៀកពាក់ ក្នុងនាមជាអ្នកបណ្ដាក់ទុនដ៏ល្បីឈ្មោះមួយនៅ Silicon Valley។
- ស្ថាបនិក Google លោក Larry Page និង Sergey Bin ប្រហែលជានឹងមិនមានថ្ងៃស្លៀកខោបៃតងដូចគ្នាបែបនេះទៀតនោះទេ។
Larry Page និង Sergey Bin ឆ្នាំ ២០០០
- នៅថ្ងៃនេះលោក Larry Page នាយកប្រតិបត្តិ Alphabet មានស្កូវដុះពេញ ដែលមើលទៅប្លែកម្យ៉ាង។
- ចំណែកលោក Sergey Bin នៅតែមានការស្លៀកពាក់សាមញ្ញ ប៉ុន្តែមានទុកពុកមាត់ពេញមុខ។
- នាយកប្រតិបត្តិ Twitter និង Square លោក Jack Dorsey ត្រូវបានគេចាត់ទុកថាជាបុគ្គលលេងខ្លួនបានស្អាតបាតជាងគេក្នុងវិស័យបច្ចេកវិទ្យា។
- សព្វថ្ងៃនេះលោកបានលេងស្ទីលពុកមាត់ និងស្លៀកខោខោវប៊យដើម្បីឲ្យទាន់សម័យ។
- នៅឆ្នាំ ២០០៧ លោក Mark Zuckerberg ហ៊ានខ្លាំងដល់ថ្នាក់ពាក់ស្បែកជើងស៊ក នៅពេលឡើង និយាយក្នុងកម្មវិធី Web 2.0 នៅទីក្រុង San Francisco។ នៅឆ្នាំ ២០១២ លោកក៏ត្រូវបានគេរិះគន់ចំពោះការពាក់អាវក្រៅសាច់យឺត ក្នុងកិច្ចប្រជុំ IPO ផងដែរ។
- សព្វថ្ងៃនេះ Mark តែងស្លៀកពាក់យ៉ាងសមរម្យបំផុតនៅពេលចូលរួមកម្មវិធីធំៗ ខុសប្លែកពីមុន៕
--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុចអាន៖
ប្រភព៖
Businessinsider
ប្រែសម្រួល៖ សុខហេង