Selena Gomez ដើរកាន់គម្ពីរព្រះធ្វើមិនដឹង ខណៈ Justin អន្ទះអន្ទែងចង់ត្រូវគ្នាវិញ
- 2018-04-04 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ដើរកាន់គម្ពីរព្រះធ្វើមិនដឹង ខណៈ Justin អន្ទះអន្ទែងចង់ត្រូវគ្នាវិញ
ចន្លោះមិនឃើញ
តារាចម្រៀងនិងសម្ដែង Selena Gomez ចំណាយពេលនៅតែម្នាក់ឯងជាញឹកញាប់ ក្រោយបែកគ្នាជាមួយគូស្នេហ៍អំពិលអំពែក Justin Bieber។
កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ Selena ត្រូវគេប្រទះឃើញនៅទីក្រុង Los Angeles ក្រោយចេញពីកន្លែងហាត់ប្រាណ។
តារាវ័យ ២៥រូបនេះ បានស្លៀកខោហាត់ប្រាណរឹបរាងពណ៌ខ្មៅ អាវខ្មៅវាលទ្រូង ជាមួយនឹងអាវក្រៅខោវប៊យរូបផ្កាយ៉ាងស្រស់ស្អាត។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ ព្រះគម្ពីរយេស៊ូនៅក្នុងដៃ របស់នាងតែម្ដង។
បើតាមការរាយការណ៍របស់សារព័ត៌មាន People អតីតសង្សារនាង តារាចម្រៀងសម្បូររឿងអាស្រូវ Justin Biber កំពុងតែព្យាយាម ផ្សះផ្សារស្នេហាអ្នកទាំងពីរវិញ។
បើតាមពាក្យចចាមអារ៉ាមពីសំណាក់មិត្តភក្តិរបស់នាង ម្ចាស់បទ "Same Old Love” កំពុងតែព្យាយាមព្យាបាលរបួសបេះដូង ក្រោយពីបែកគ្នាជាមួយ Justin ម្ដងទៀត។ ហេតុដូច្នេះហើយបានជានាង ប្ដូរទម្លាប់មកអាចគម្ពីរព្រះខ្លះៗ ដើម្បីរម្ងាប់អារម្មណ៍មិនល្អ៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។