រាល់ថ្ងៃ​មនុស្ស​សប្បាយ​រីករាយ​តែង​ធ្វើ​រឿង​ ៦ យ៉ាង​នេះ ដើម្បី​សុភមង្គល​ខ្លួនឯង និង​អ្នក​ដទៃ

  • 2018-04-04 09:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ដែល​មាន​ភាព​រីករាយ​ច្រើន ធ្វើអ្វី​ក៏​រមែង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដែរ។ ដូចនោះ​ហើយ​បាន​ជា​ពួកគេ​ចូលចិត្ត​ធ្វើ​រឿង ៦ យ៉ាង​ខាងក្រោម ដើម្បី​ឲ្យ​ការងារ​កាន់តែ​រលូន​ទៅ​មុខ​ថែម​ទៀត៖

១.ពួកគេ​ចាប់ផ្ដើម​បំផុស​គំនិត​ថ្មី

ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ ជាមួយ​ការ​បំផុស​គំនិត​ល្អ​ៗ វា​ក៏​ជួយ​ជំរុញ​ទឹកចិត្ត​ឲ្យ​កាន់តែ​ខិតខំ​ធ្វើ​ការ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ។ វិធី​ងាយ​ស្រួល​បំផុត​មួយ​ដើម្បី​ធ្វើ​រឿង​នេះ គឺ​សរសេរ​អ្វី​ដែល​ជា​ការ​បំផុស​គំនិត រំលឹក​ទៅ​ដល់​អ្នក​ដទៃ​ដែល​ត្រូវ​ការ​វា ហើយ​អ្នក​ក៏​នឹង​នឹក​ឃើញ​គំនិត​ល្អ​រាល់ថ្ងៃ។

(រូបតំណាង)

**២.ពួកគេ​ដឹង​ពី​របៀប​ទទួល​យក​ការពិត**

បើ​ទោះ​ជា​កំហុស​ឆ្គង​នោះ​ខ្លាំង និង​ពិបាក​ទទួល​យក​យ៉ាង​ណា តែ​ពួកគេ​នៅ​តែ​មាន​ដឹង​ពី​របៀប​ទទួល​យក​ការពិត ដោយ​ទឹក​មុខ​រីករាយ។ មិនមែន​ពេល​ធ្វើ​ខុស​ហើយ គេ​ប្រតិកម្ម​អារម្មណ៍​នៅតែ​ធម្មតា​នោះ​ទេ តែ​ពួកគេ​ចេះ​មាន​មនសិការ​ក្នុង​នាម​ជា​អ្នក​ធ្វើ។

៣.Yes ជា​ពាក្យ​ដែល​ពួកគេ​និយាយ​រាល់ថ្ងៃ

ទោះ​ជា​ការ​លំបាក​នៅ​ចំពោះ​មុខ យ៉ាង​ណា​ក៏​ពួកគេ​មិន​ដែល​និយាយ​ពាក្យ​ថា No ឡើយ ព្រោះ​ពាក្យ​នេះ មិន​អាច​ធ្វើឲ្យ​មនុស្ស​រីកចម្រើន​បាន​ឡើយ។ មនុស្ស​សប្បាយ គឺជា​មនុស្ស​សកម្ម ពួកគេ​តែងតែ​ចេញ​ទៅ​ក្រៅ​ហើយ​សាកល្បង​អ្វី​ៗ​ថ្មី ឬ​គ្រាន់តែ​ទៅ​ជួបជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ។

៤.ពួកគេ​ធ្វើ​សម្រាប់​អ្នក​ដទៃ

តើ​អ្នក​ធ្លាប់​បាន​ជួយ​នរណា​ម្នាក់​ហើយ​មាន​អារម្មណ៍​ថា ពិតជា​ល្អ​ទេ? នោះ​គឺ​ដោយសារ​តែ​ការ​ជួយ​មនុស្ស គឺជា​ការ​លើក​ទឹកចិត្ត និង​ជា​សុភមង្គល​ពី​ធម្មជាតិ។

៥.ភាព​វិជ្ជមាន គឺជា​ជីវិត​របស់​ពួកគេ

ការ​ផ្ដោត​អារម្មណ៍​របស់​មនុស្ស​ដែល​សប្បាយ​រីករាយ គឺ​ជា​ភាព​វិជ្ជមាន។ មនុស្ស​មួយ​ចំនួន​កើត​មក​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​អ្នក​ដទៃ ពីព្រោះ​អាច​ហ្វឹកហាត់​ខ្លួន​អ្នក​ឈាន​មុខ​គេ។

៦.ពួកគេ​រស់​នៅ​ក្នុង​ក្ដី​សុបិន

មនុស្ស​មាន​សុភមង្គល​មាន​​ទំនោរ​ទៅ​រក​ភាព​សប្បាយរីករាយ ដោយសារ​ពួកគេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ពី​ជីវិត។ គោលដៅ ក្ដីសុបិន​របស់​ពួកគេ និង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ពិតជា​ធ្វើឲ្យ​ពួកគេ​សប្បាយ​រីករាយ៕

(រូបតំណាង)
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន ៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី