មិត្តភ័ត្តិ ៦ ប្រភេទ មិនគួរស្និទ្ធទាល់តែសោះ សូម្បីម្តងក្នុងឆាកជីវិត
- 2018-04-04 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភ័ត្តិ ៦ ប្រភេទ មិនគួរស្និទ្ធទាល់តែសោះ សូម្បីម្តងក្នុងឆាកជីវិត
ចន្លោះមិនឃើញ
ពេលចេញក្រៅសង្គម មនុស្សយើងតែមានទំនាក់ទំនងច្រើនជាងមុន។ អាក្រក់ក៏មាន ល្អក៏មាន មិនអាចជៀសបានឡើយ។ យ៉ាងណាក៏ដោយមានមិត្តភ័ក្ដិមួយចំនួនដែលយើងគួររក្សាគម្លាត កុំឲ្យមានរឿងដល់ខ្លួនទៅថ្ងៃក្រោយ។
១. ពួកមិត្តភ័ក្ដិដែលរកយើងតែពេលត្រូវពឹងពាក់
មានមិត្តខ្លះ ចង់មួយលានឆ្នាំក៏មិនទាក់ទងមកអីសោះ តែស្រាប់តែថ្ងៃមួយពេលត្រូវការយើងជួយអី ទើបចាប់ផ្ដើមឆាតមកពឹងពាក់។ ប្រភេទនេះគឺត្រូវជៀសឲ្យឆ្ងាយមុនគេ។
២. ពួកមិត្តភ័ក្ដិមុខពីរ
នេះគឺជាប្រភេទមិត្តភ័ក្ដិដែលគ្រោះថ្នាក់បំផុត ព្រោះគេអាចវាយលុកអ្នកបានគ្រប់ពេលវេលា។ មិត្តប្រភេទនេះ តែងធ្វើខ្លួនដូចមិត្តភ័ក្ដិជិតស្និទ្ធនៅក្បែរអ្នកគ្រប់ពេលហើយដឹងរឿងអ្នកគ្រប់យ៉ាង តែពេលជួបអ្នកដទៃនឹងគាស់រឿងអ្នកឲ្យគេដឹង។ បើដកខ្លួនមិនទាន់ទេ អ្នកនឹងក្លាយជារឿងកំប្លែងក្នុងភ្នែកអ្នកដទៃ។
៣. ពួកមិត្តភ័ក្ដិពូកែឈ្នានីស
នេះគឺជាប្រភេទមិត្តដែលយើងតែងប្រទះឃើញនៅគ្រប់ទីកន្លែង ពីសាលារៀន ដល់កន្លែងធ្វើការ។ ពួកនេះតែងបង្ហាញភាពមិនពេញចិត្តនៅពេលឃើញជោគជ័យ ឬមានអ្វីលើសពួកគេ។ ពេលគេឃើញយើងល្អជាងគេ គេនឹងបោះសម្ដីផ្លែផ្កាតែមិនហ៊ាននិយាយចំនោះឡើយ។
៤. ពួកមិត្តភ័ក្ដិពេលបានសុខ សោយរួមគ្នា ពេលកើតទុក្ខ ឯងរងតែឯងទៅ
ក្រុមមិត្តភ័ក្ដិនេះបង្ហាញខ្លួននៅពេលអ្នកមានបាន ដល់ថ្ងៃណាមួយ នៅពេលអ្នកជួបកំហុស ឬឧប្បត្តិហេតុអ្វីមួយ ពួកគេនឹងដាក់មេប្រូចមុនគេ គឺបាត់មើលមិនឃើញស្រមោលតែម្ដង សូម្បីតែទូរសព្ទទៅក៏មិនលើកដែរ។
៥. សើចលើគំនរទុក្ខរបស់អ្នក
បើសិនជាមិត្តជិតស្និទ្ធមែនទែន ពួកគេនឹងចូលមុខអ្នកនៅពេលអ្នកដួលផ្កាប់មុខ តែពួកគេក៏ជាអ្នកជួយលើកអ្នកឡើងដែរ។ តែមិត្តក្លែងក្លាយវិញ នឹងធ្វើដូចបារម្ភពីអ្នកណាស់អីចឹង តែការពិតកំពុងសម្ងំសើចក្នុងចិត្តទេ មិនស្រួលអាចជាន់អ្នកបន្ថែមទៀតផង។
៦. ពួកឃ្លានឆ្ងាញ់ ស្រលាញ់ល្អ
ពេលនៅស្រលាញ់គ្នា អ្នកណាធ្វើមិនល្អដាក់អ្នក គេនឹងចេញមុខមកនិយាយជួសភ្លាម តែដល់ពេលឈប់និយាយរកគ្នាហើយ សូម្បីតែកេរ្តិ៍ខ្មាសដ៏តូចបំផុតរបស់យើង ក៏ជីកឡើងដើរប្រាប់គេដែរ ខ្លាចគេមិនបានដឹងថាយើងអាក្រក់។ តែកុំបារម្ភ ពេលគេនិយាយដើមយើងដូចនេះ អ្នកដែលត្រូវគេវាយតម្លៃគឺគេនោះទេ មិនមែនយើងឡើយ៕
ចុចអាន៖