ចេញ P20 មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង Mate 10 Pro នៅ​ថៃ ធ្លាក់​អស់ ១០០ ដុល្លារ​ទៀត​បាត់

  • 2018-04-04 12:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៃ​ការ​មក​ដល់​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ P20/P20 Pro បាន​ធ្វើ​ឲ្យ​ម៉ូឌែល​ដទៃ​នៃ​ត្រកូល Huawei ផ្តើម​ធ្លាក់​ថ្លៃ​បន្ត​កន្ទុយ​គ្នា។ ស្មាតហ្វូន​ធន់​ខ្ពស់ Mate 10 Pro ពី​មុន​ក្នុង​ទីផ្សារ​ប្រទេស​ថៃ លក់​ក្នុង​តម្លៃ ២៧ ៩០០ បាត ឬ​ប្រហែល ៨៩៣ ដុល្លារ ថ្មីៗ​នេះ​តាម​ដំណឹង​លេចលឺ​បាន​ចុះ​អស់​ជាង ១ សន្លឹក មក​សល់​ត្រឹម ២៣ ៩៩០ បាត ឬ​ត្រឹម ៧៦៨ ដុល្លារ ​ប៉ុណ្ណោះ។

ការ​ប្រែប្រួល​តម្លៃ​នេះ​សោត​ក៏​ទំនង​ជា​នឹង​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​កម្ពុជា​ដូច​គ្នា ដោយ​តម្លៃ​ដើម​នៃ Mate 10 Pro តាម​បណ្តា​ហាង​ទូរសព្ទ​មួយ​ចំនួន​បច្ចុប្បន្ន​ថ្លៃ ៨៦០ ដុល្លារ ប្រហែល​នឹង​តម្លៃ​ដំបូង​នៅ​ទីផ្សារ​ថៃ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ក៏​អាច​នឹង​ចុះ​ថ្លៃ​បាន​ដូច​គ្នា។ បែប​នេះ​សម្រាប់​ប្រិយមិត្ត​កំពុង​លៃលក​ចាប់​ចិត្ត​លើ​ត្រកូល Mate សេរ៊ី​ឆ្នាំ ២០១៧ នេះ បើ​ចាំ​បាន គួរ​រង់ចាំ​មើល​សភាពការណ៍​មួយ​រយៈ​សិន។

បញ្ជាក់​ថា Mate 10 Pro បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ ជាមួយ​ការ​រចនា​តួ​ខ្លួន​ស្តើង​ស្អាត ក្រាល​ដោយ​ផ្ទៃ​កញ្ចក់​ពេញ​ដល់​ទៅ ៨០,៩ ភាគរយ​នៃ​អេក្រង់ ៦,០ អ៊ីញ។ ប្រើ​ឈីប​ HiSilicon Kirin 970 បន្សំ​ RAM ធំ 6GB មាន​ប្រើ​កាមេរ៉ា​ក្រោយ​ភ្លោះ​ 12+20MP និង​ខាង​មុខ 8MP។ បំពាក់​ដោយ​ថាមពល​ថ្ម​ធំ ៤ ០០០mAh មាន​ជម្រើស​ពណ៌ ៤ ដូច​ជា Midnight Blue, Titanium Gray, Mocha Brown និង Pink Gold។

-->Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/j3UhbY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី