បុគ្គលិកព្រលានយន្ដហោះជប៉ុន ធ្វើរឿងមួយរហូតទទួលការសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

  • 2018-04-05 03:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិកព្រលានយន្ដហោះជប៉ុន​ម្នាក់ ត្រូវ​គេ​ថត​បាន​ខណៈ​កំពុង​យក​ក្រណាត់​ជូត​សម្អាត​វ៉ាលី​របស់​ភ្ញៀវ​គួរ​ឲ្យ​សរសើរ​បំផុត។

វីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​នេះ បាន​បង្ហាញ​ពី​សកម្មភាព​បុគ្គលិក​ស្រី កំពុង​ពិនិត្យ​មើល​ស្នាម​ប្រឡាក់​លើ​វ៉ាលី​នីមួយៗ រួច​ក៏​យក​ក្រណាត់​ពណ៌​ស​ជូត​សម្អាត​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ប្រាកដ​ថា​នារី​រូប​នេះ​ធ្វើ​ការ​នៅ​ព្រលាន​យន្ត​ហោះ​មួយ​ណា​ក្នុង​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គ្រប់​គ្នា​បង្ហាញ​ការ​កើត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​របស់​បុគ្គលិក​រូប​នេះ។

លើស​ពី​នេះ​ទៀត ពួក​គេ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​សកម្មភាព​ស្ត្រី​ខាង​លើ​ទៅ​នឹង​បុគ្គលិក​នៅ​ព្រលានយន្តហោះ​អង់គ្លេស​ទៀត​ផង។ គួរ​ឲ្យ​ដឹង​ថា នៅ​ព្រលាន​យន្តហោះ Luton ប្រទេស​អង់គ្លេស គេ​ឃើញ​បុគ្គលិក​លើក​ដាក់​ឥវ៉ាន់ បាន​បោក​បោះ​វ៉ាលី​របស់​ភ្ញៀវ​ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ដិច​ណា​សោះ ដែល​ផ្ទុយ​ស្រលះ​ពី​បុគ្គលិក​របស់​ជប៉ុន៕

(បុគ្គលិកលើកឥវ៉ាន់នៅព្រលានយន្តហោះអង់គ្លេស)

សូមទស្សនាវីដេអូខាងក្រោម ៖

វីដេអូសកម្មភាពបុគ្គលិកព្រលានយន្តហោះអង់គ្លេស លើកបោះវ៉ាលីរបស់ភ្ញៀវ

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន