មក​ដឹង​មូល​ហេតុ​យុវជន​មួយ​ក្រុម​ប្រឹងផលិត​បទចម្រៀង​ដូច​ទសវត្សរ៍ ៦០ ទាំងគ្មានអ្នកឧបត្ថម្ភ​

  • 2018-04-05 07:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ​យុវជនមួយ​ក្រុម​បាន​ព្យាយាម​ផលិត​ចម្រៀង​សម័យ​មុន ​ផុស​ក្នុង​បណ្ដាញ​សង្គម ដែល​មាន​អ្នក​Like ផេក​រាប់​សែន​នាក់។​​

លោក​ ស៊ីន ច័ន្ទ​ជេដ្ឋា ម្ចាស់ ម្ចាស់​ផេក "ជួប​គ្នា​ម្ដង​ទៀត​" ដែល ​ចូល​ចិត្ត​ច្រៀង​ Cover និង​ផលិត​វីដេអូលំនាំ​ទសវត្សរ៍ ៦០​បាន ប្រាប់ថា ការ​ចូល​ចិត្ត​រៀបចំខ្លួន​បែប​នេះ​ គឺ​ដោយ​សា​រ លោក​ជាប់​ចិត្ត​ចំពោះចម្រៀង​ និង​ការសម្ដែងសម័យ​មុន​។ ដូច្នេះទើបលោក​ស្វែង​រក​ក្រុម​ការងារ​ណា​ដែល​មាន​ចិត្ត​ស្រលាញ់ និង​ទឹក​ចិត្ត​ដូចគ្នា​ផលិត​ចម្រៀង​ទាំង​នោះ​ឡើង​មក ក្នុងគោល​បំណង​រម្លឹកដល់​ការ​ស្នា​ដៃ​អ្នក​សិល្បៈ​ពី​មុន​មក ចង់បង្ហាញឲ្យសាធារណជនដឹងថា សិល្បៈខ្មែរក្នុងសម័យនោះមាន​ភាព​សម្បូរបែប និងអស្ចារ្យយ៉ាងណា។​​

អតីត​តារា​សម្ដែង​ឆ្នាំ​១៩៩០ ​រូប​នេះ​បាន​បន្ត​ថា​ កាល​ពី​ក្មេង​លោកធ្លាប់​បាន​មើល​ការ​សម្ដែង​របស់​លោក​ ជា យុទ្ធថន ក្នុង​រឿង​មួយ​ តាំង​ពី​ពេល​នោះ​មក​ចាប់​ផ្តើម​ស្រលាញ់​ការ​សម្ដែង​ និង​ចូល​ចិត្ត​រៀបចំ​ខ្លួន​ឲ្យ​ដូច​តួ​​​​​​​​​​​​​​ប្រុស​ម្នាក់​នោះ និង​មាន​បំណងផលិត​វីដេអូ បែប​នោះតាំងពីក្មេងមក​។ លោក​បន្តថា​​ ការ​ផលិត​វីដេអូនេះ​លោក​គ្មាន​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ខាង​ណា​​ទាំង​អស់​។ «ដោយ​សារ​ក្រុម​យើង​សុទ្ធ​តែ​ជា​អ្នក​មាន​ការងារ​រៀងៗ​​ខ្លួន​​ ដូច្នេះ​យើង​មាន​ពេល​ជួបគ្នា​ តែ​​ម៉ោងសម្រាក​​បាយ​ថ្ងៃ​ត្រង់ សម្រាប់​ពិភាក្សា​គ្នា​ ហើយ​បើមាន​ពេល​ថ្ងៃ​សៅ​រ៍ អាទិត្យ​គឺ​ចាប់​ផ្តើម​ថត​តែ​ម្តង» ស៊ីន ច័ន្ទ​ជេដ្ឋា ថ្លែង។

លោក​ ស៊ីន ច័ន្ទ​ជេដ្ឋា

បច្ចុប្បន្ន​ក្រុម​​លោក​មាន​គ្នា​៣នាក់​ដែល​ជា​សមាជិក​ស្នូល​ គឺជា​អ្នកថត អ្នកចម្រៀង និង​អ្នក​ភ្លេង​ ហើយ​និង​មាន​សមាជិក​ផ្សេង​ទៀត​ដែល​ជា​អ្នក​ជួយ​សម្រួល​ការងារ​ ក្រុម​នេះ​បង្កើត​ឡើង​ឆ្នាំ​២០១៥។ ទិសដៅ​ទៅថ្ងៃ​អនាគតក្រុម​លោក​មាន​បំណង​បើ​កផលិតកម្ម ប្រសិន​បើមាន​លទ្ធភាព៕

អត្ថបទ៖ ច្រឹក ស្រីអូន